Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

កម្ពុជានឹងរៀបចំពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៥នៅខែធ្នូខាងមុខនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា កាលពីឆ្នាំកន្លងទៅ (រូបភាព៖ CPC NEWS)

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៥ កម្រិតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃ ទី ១៥-១៨ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ឱ្យមានសកម្មភាពរស់រវើកឡើងវិញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។

បើតាមសេចក្តីជូនដំណឹង នៅក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើនេះ ក្រសួងក៏នឹងមានជាការរៀបចំព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនផងដែរដូចជា សិក្ខា សាលាស្តីពីការជំរុញ សកម្មភាព ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធីចុះអនុស្សរណៈ យោគយល់លើ កិច្ចការ ពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រនិងអភិវឌ្ឍន៍វិស័យឯកជន។

ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ឱ្យមានសកម្មភាពរស់រវើកឡើងវិញ បន្ទាប់ពីបានអាក់ខានមួយរយៈដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ជាពិសេស ជំរុញ ការនាំចេញផលិតផល និងសេវាឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើន សេដ្ឋកិច្ចជាតិ។ ព្រឹត្តិការណ៍ពាណិជ្ជកម្មខាងលើ នឹងផ្តល់នូវកាលានុវត្តភាពថ្មី ក្នុងការតភ្ជាប់ទំនាក់ទំនង ពាណិជ្ជកម្មក្នុងស្រុករវាង រាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា និងរវាងកម្ពុជា ជាមួយអន្តរជាតិ៕

Khcct banner

អត្ថបទទាក់ទង