Yearendyearend1140x150

អ៊ីតាលីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ៊ីតាលីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត ប្រភពរូប៖ ស៊ីស៊ីធីវី

អ៊ីតាលី៖ រដ្ឋាភិបាលអ៊ីតាលីកាលពីទី៤ កក្កដា បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដោយសារតែរលកកំដៅបានអូសបន្លាយ និងលក្ខខណ្ឌគ្រោះរាំងស្ងួត បានវាយប្រហារនៅភាគខាងជើងនៃប្រទេស។

ភាពអាសន្នដែលនឹងនៅតែជាធរមានរហូតដល់យ៉ាងហោចណាស់ចុងឆ្នាំនេះ នឹងផ្តល់ឱ្យរដ្ឋាភិបាលនូវថវិកា និងអំណាចបន្ថែម ដើម្បីដោះស្រាយជាមួយនឹងស្ថានភាពក្តៅ និងស្ងួត ដែលគំរាមកំហែងដល់ការកាត់បន្ថយទិន្នផលកសិកម្មរបស់ប្រទេសរហូតដល់មួយភាគបី។

រដ្ឋាភិបាលបានផ្តល់ថវិកាសរុបចំនួន ៣៦.៥ លានអឺរ៉ូ សម្រាប់តំបន់ភាគខាងជើងនៃទីក្រុង Emilia-Romagna, Friuli Venezia Giulia, Lombardy, Piedmont និងទីក្រុង Veneto ដើម្បីជួយដោះស្រាយការខ្វះខាតទឹករបស់ពួកគេ។

ការផ្តោតសំខាន់ នឹងត្រូវបានដាក់លើការបន្ធូរបន្ថយគ្រោះរាំងស្ងួត នៅតំបន់ភ្នំអាល់ភាគខាងកើត និងនៅជ្រលងទន្លេ Po ដែលជាតំបន់កសិកម្មដ៏សំខាន់បំផុតមួយរបស់ប្រទេស។ ទន្លេនេះ កំពុងដំណើរការ ៨៥ ភាគរយក្រោមកម្រិតទឹកធម្មតារបស់វា។ ខណៈតំបន់ភាគច្រើននៅក្នុងប្រទេសអ៊ីតាលីត្រូវបានគ្រប់គ្រងដោយសីតុណ្ហភាពខ្ពស់ដែលឡើងលើសពី ៤០ អង្សាសេ។

ក្រិត្យរបស់រដ្ឋាភិបាល ក៏នឹងអនុញ្ញាតឱ្យអាជ្ញាធរចាត់វិធានការជាបន្ទាន់ប្រសិនបើចាំបាច់ ដូចជាការផ្តល់ទឹកសម្រាប់ផ្ទះ និងអាជីវកម្មជាដើម។ ទីក្រុងមួយចំនួនបានចាត់វិធានការបន្ថែម ដើម្បីសន្សំសំចៃទឹក ដោយទីក្រុង Milan បានបិទប្រភពទឹកសាធារណៈ។

Verona និង Pisa ក៏បានប្រកាសអំពីវិធានការសន្សំសំចៃទឹកក្នុងតំបន់ ដោយកំណត់កម្រិតលើការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់អ្នកស្រុក និងតម្រូវឱ្យទឹកដែលអាចប្រើប្រាស់បានសម្រាប់តែគោលបំណងគ្រួសារ ដូចជាការសម្អាតផ្ទាល់ខ្លួនជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង