Yearendyearend1140x150

រយៈពេល៥ខែកម្ពុជានាំចូល«ប្រេង»សាំង-ម៉ាស៊ូត៩៧១លានដុល្លារកើនខ្ពស់ជិត៦០%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំខែដើមឆ្នាំ២០២២នេះ ការនាំចូលប្រេងសាំង និងប្រងម៉ាស៊ូតរបស់ប្រទេសកម្ពុជា មានចំនួន ៩៧១លានដុល្លារអាម៉េរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានការកេីនឡេីង ៥៧.៣៦% ដែលឆ្នាំមុនត្រឹមតែ ៦១៧ លានដុល្លារ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែឆ្នាំ២០២២នេះ ប្រទេសកម្ពុជា បាននាំចូលប្រេងសាំងចំនួន ៣៤១លានដុល្លារ និង ប្រេងម៉ាស៊ូតចំនួន ៦២៩ លានដុល្លារ។តាមទិន្និន័យទទួលបានគិតជាមធ្យមប្រចាំខែ ក្នុងអំឡុងត្រីមាសទីមួយឆ្នាំ២០២២ កម្ពុជានាំចូលប្រងសាំងប្រមាណជាង​១០៩លានលីត្រ និង ប្រងម៉ាស៊ូតប្រមាណជាង ១៩៧ លានលីត្រ។

ការឡើងថ្លៃប្រេងបានជះឥទ្ធិពលលើតម្លៃទំនិញនៅឡើងទីផ្សារ ដោយក្នុងខែឧសភា ឆ្នាំនេះ តម្លៃមុខទំនិញរបស់កម្ពុជាបានកើនឡើងដល់ ៧.២% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៣ ឆ្នាំចុងក្រោយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មាន​ចំនួនត្រឹមតែ ៣% ពោលគឺកេីនឡេីងទ្វេដង។

គួរបញ្ជាក់ថា តម្លៃប្រេងអន្តរជាតិបាននិងកំពុងកើនឡើងយ៉ាងឆាប់រហ័សដែលធ្វើឲ្យប្រទេសកម្ពុជាដែលពឹងផ្អែកទាំងស្រុងលើប្រេងឥន្ធនៈដែលបាននាំចូលស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង។ដើម្បីសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលកម្ពុជាបានសម្រេចឧបត្ថម្ភថ្លៃលក់រាយប្រេងឥន្ធនៈ ៦,៥ សេនក្នុងមួយលីត្រនាំឱ្យបន្ទុកហិរញ្ញវត្ថុរបស់រដ្ឋាភិបាលកេីនឡេីង។

ការកើនឡើងនៃតម្លៃប្រេងជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ កំពុងបង្កឱ្យអ្នកប្រើប្រាស់ ជាពិសេសអ្នករត់តាក់ស៊ី អ្នករត់ម៉ូតូឌុប អ្នករត់កង់បី សម្តែងការត្អូញត្អែរយ៉ាងខ្លាំង ខណៈពួកគេកំពុងប្រឈមការលំបាកក្នុងការរកប្រាក់ប្រចាំថ្ងៃដែលបណ្តាលពីឥទ្ធិពលនៃជំងឺកូវីដ ១៩ និង ទំនិញដទៃផ្សេងទៀតក៏ឡើងថ្លៃដូចគ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង