Yearendyearend1140x150

ភ្លៀងធ្លាក់ខ្លាំងនាំមកនូវទឹកជំនន់ដល់ខេត្តមួយចំនួនរបស់ចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
 ភ្លៀងធ្លាក់ខ្លាំងនាំមកនូវទឹកជំនន់ដល់ខេត្តមួយចំនួនរបស់ចិន ប្រភពរូប៖ ស៊ីស៊ីធីវិ

ចិន៖ ភ្លៀងធ្លាក់ខ្លាំង បានបន្តវាយលុកតំបន់នានាទូទាំងប្រទេសចិនក្នុងសប្តាហ៍នេះ ដែលបណ្តាលឱ្យមានទឹកជំនន់ និងការរំខានដល់ចរាចរណ៍។

នៅព្រឹកថ្ងៃទី៤ ព្យុះ«ចាប៉ា» បានផ្លាស់ប្តូរពីភាគខាងជើងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនទៅកាន់ខេត្ត ហ៊ូណាន ដែលនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងដល់ទីក្រុង យ៉ុងចូវ ក្នុងខេត្ត ហ៊ូណាន ។

កម្ពស់ទឹកនៅក្នុងទន្លេ Taoyuan របស់ទីក្រុងបានហក់ឡើងយ៉ាងលឿន ហើយបានជន់លិចដីស្រែចំការ ចំការ និងផ្ទះទាបៗជាង ៣៥០ ហិកតានៅតាមសងខាងទន្លេ។

យោងតាមទិន្នន័យតាមដាននៃសេវាកម្មអាកាសធាតុក្នុងស្រុក ទឹកភ្លៀងដែលកកកុញនៅក្នុងទីប្រជុំជន Xiaopu, Yuankou, Taochuan និង Zushijiang ក្នុងតំបន់ ជាំងយ៉ុង លើសពី ១៥៦.៥ មីលីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោងនៅថ្ងៃទី៣ និង ថ្ងៃទី ៤ ។

ព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍។ ទីក្រុងជាច្រើននៅខេត្ត សានតុង ភាគខាងកើតប្រទេសចិន ក៏ត្រូវបានជន់លិចដោយភ្លៀងធ្លាក់ខ្លាំងផងដែរ។

អង្គការសង្កេតការណ៍ឧតុនិយមខេត្តសានតុង បានចេញការព្រមានពណ៌លឿងសម្រាប់ភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងរន្ទះ។ ក្រុមសង្កេតការណ៍ បានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុងចំនួន ១១ នៅទូទាំងខេត្ត រួមមានខេត្ត ឈីងតាវ យៀនថៃ ហឺជឺ និងកន្លែងផ្សេងៗទៀត។

អាកាសធាតុធ្ងន់ធ្ងរ ដែលបង្កឡើងដោយព្យុះទីហ្វុង «ចាប៉ា» ត្រូវបានគេរំពឹងថា នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងពាសពេញខេត្ត សានតុង ចាប់ពីល្ងាចថ្ងៃទិ៥ ដល់ថ្ងៃទី ៦ ដោយមានភ្លៀងធ្លាក់ខ្លាំង ផ្គរលាន់ និងរន្ទះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង