Yearendyearend1140x150
Img 0571

ប្រេសិតពិសេសអាស៊ានជំរុញឱ្យប្រទេសអាស៊ានទាំង៩រួមគ្នាដោះស្រាយសង្គ្រាមមីយ៉ាន់ម៉ា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ឯកឧត្តម ប្រាក់ សុខុន

ភ្នំពេញ៖ ប្រេសិតពិសេសអាស៊ានជំរុញឲ្យអាស៊ានទាំង៩ប្រទេសរួមគ្នាដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាដើម្បីស្វែងរកសន្តិភាពជូនប្រទេសមីយ៉ាន់ម៉ាវិញ និង ស្វាគមន៌មីយ៉ាន់ម៉ាត្រឡប់ចូលអាស៊ានវិញ។ នេះបើយោងតាមលទ្ធជាផ្លូវការរបស់ប្រមុខការទូតកម្ពុជាដែលបានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា។

ប្រមុខការទូតកម្ពុជា បានទទូចស្នើឲ្យភាគីពាក់ព័ន្ធព្រមទាំងប្រទេសនៅក្នុងតំបន់រួមគ្នាដោះស្រាយវិបត្តិនៅមីយ៉ាន់ព្រមទាំងទទូចឲ្យមីយ៉ាន់ម៉ាបញ្ឈប់បទបាញ់ប្រហារ និងហិង្សាក្នុងប្រទេសតាមដែលអាចធ្វើទៅបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញនូវសារទំនាក់ទំនងចំនួនពីរធ្វើឡើងនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការកាត់ទោសប្រហារជីវិត និងសំណើឱ្យបញ្ជូនលោកស្រី អ៊ោង សានស៊ូជីត្រឡប់ទៅធ្វើការឃុំខ្លួន ក្នុងផ្ទះវិញ។

ប្រេសិតពិសេសបានអំពាវនាវសាជាថ្មីឱ្យបញ្ឈប់អំពើហិង្សា និងបានស្នើឱ្យ SAC គាំទ្រការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងមិនលម្អៀងទៅកាន់តំបន់ដែលពិបាកទៅដល់ ស្នើឱ្យមានការដោះលែងអ្នកទោស និងរៀបចំឱ្យមានជំនួបជាមួយបុគ្គលដែលមិនមែនជា SAC មួយចំនួន រួមទាំងលោកស្រី អោង សានស៊ូជី និងលោកស្រី ស៊ូស៊ូល្វីន។

លោក ប្រាក់ សុខុន ប្រេសិតពិសេសអាស៊ាន បានបានជួបពិភាក្សាការងារជាមួយ ប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិនិងការបង្កើតសន្តិភាព (NSPNC)។ កិច្ចប្រជុំបានផ្តោតលើរបៀបវារៈនានា រួមទាំងវិធីសាស្រ្តក្នុងការចូលរួមបន្ថែមទៀតជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិ (NCA) និងតួនាទីរបស់គណៈកម្មាធិការក្នុងប្រតិបត្តិការជំនួយមនុស្សធម៌ និងយុទ្ធនាការចាក់វ៉ាក់សាំងដល់ប្រជាជនមីយ៉ាន់ម៉ា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង