Yearendyearend1140x150

លោកជំទាវ ឆាយ ស៊ីវលីន៖ តម្លៃកញ្ចប់ទស្សនកិច្ចអាចចុះថ្លៃបានលុះត្រាតែមានការចូលរួមពីសេវាកម្មគាំទ្រនានា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់ផ្នែកឯកជន ឱ្យបញ្ចុះតម្លៃកញ្ចប់ទស្សនកិច្ចឱ្យបានសមរម្យចាប់ពីឥឡូវនេះទៅ ដើម្បីប្រកួតប្រជែងទីផ្សារឱ្យមានប្រសិទ្ធភាពក្នុងការទាក់ទាញភ្ញៀវទេសចរសម្រាប់ឱកាសបុណ្យសមុទ្រនាពេលខាងមុខនេះ។សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងថា តម្លៃកញ្ចប់ទស្សនកិច្ចអាចចុះថ្លៃបាន លុះត្រាតែមានការចូលរួមពីសេវាកម្មគាំទ្រនានា ព្រោះខាងសមាគមមិនមានគ្រប់សេវាកម្មនោះទេ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានគាំទ្រចំពោះការបញ្ចុះតម្លៃកញ្ចប់ទស្សនកិច្ចនេះពិតជាត្រឹមត្រូវបំផុតសម្រាប់ទាក់ទាញភ្ញៀវទេសចរ ព្រោះមិនមែនមានតែកម្ពុជាមួយទេដែលលក់កញ្ចប់ទេសចរ ប៉ុន្តែគឺមានប្រទេសជាច្រើននៅក្នុងអាស៊ានដែលបានបើកដំណើរការប្រទេស ហើយកំពុងព្យាយាមផ្សព្វផ្សាយនិងទាក់ទាញភ្ញៀវទេសចរដោយការបញ្ចុះតម្លៃកញ្ចប់ទស្សនកិច្ច ឬកញ្ចប់ទេសចរនេះដូចគ្នាដែរ។

លោកជំទាវ ឆាយ ស៊ីវលីន បានពន្យល់ថា ការលក់កញ្ចប់ទស្សនកិច្ចនេះ គឺពិតជាមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងកម្ពជាជាមួយបណ្ដាប្រទេសអាស៊ាន ដូច្នេះ កម្ពុជាត្រូវមានការចូលរួមពីសេវាកម្មគាំទ្រវិស័យទេសចរណ៍នានាដូចជា សេវាកម្មដឹកជញ្ជូន សេវាកម្មម្ហូបអាហារ សេវាកម្មបដិសន្ថារកិច្ច និងការស្នាក់នៅជាដើម។

គួរបញ្ជាក់ថា សម្រាប់កញ្ចប់ទស្សនកិច្ចទូទៅនៅកម្ពុជា មានតម្លៃចាប់ពី៥០០ដុល្លារ ដល់៩០០ដុល្លារ សម្រាប់គ្នាចាប់ពី ១០នាក់ឡើងទៅ ហើយតម្លៃតិចឬច្រើនគឺមានការប្រែប្រួលទៅតាមចំនួនថ្ងៃដែលភ្ញៀវទេសចរត្រូវការ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង