Yearendyearend1140x150

សមត្ថកិច្ចដាក់លេខទូរសព្ទតាមចាប់រថយន្តRolls-RoyceនិងMercedesពាក់ស្លាក់លេខនគរបាលក្លែងក្លាយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ បានប្រកាសដាក់លេខទូរសព្ទ ដើម្បីឱ្យពលរដ្ឋរាយការណ៍មកសមត្ថកិច្ច ដែលនៅជិតខ្លួន ពីរថយន្តRolls-RoyceនិងMercedesពាក់ស្លាក់លេខនគរបាលក្លែងក្លាយ។នេះបើយោងតាមការចុះផ្សាយរបស់ អគ្គស្នងការរងនគរបាលរាជធានីភ្នំពេញ។

បើតាមស្នងការនគរបាលបានឱ្យដឹងថា ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍បានបញ្ជាក់បំភ្លឺជូនសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមថា ផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើរថយន្ត Rolls-Royce និង Mercedes គឺជាផ្លាកលេខក្លែងក្លាយ។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ទៀតថា ខណៈពេលនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។បើសិនជាប្រជាពលរដ្ឋបានឃើញ សូមរាយការណ៍មកសមត្ថកិច្ច ដែលនៅជិតខ្លួន ឬ សូមទូរសព្ទមកលេខ 117 ហៅចូលដោយឥតគិតថ្លៃ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ឡាន នគរបាល
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង