Yearendyearend1140x150

ការបើកសម្ពោធពិព័រណ៍លំនៅឋានកម្ពុជាឆ្នាំ ២០២២ ម៉រហ្គេន នឹងទាក់ទាញការសំឡឹងពីក្រសែភ្នែករាប់រយពាន់ ដែលនឹងធ្វើអោយកក្រើកទីក្រុងទាំងមូល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កាលពីថ្ងៃទី ថ្ងៃទី ៣ ខែកក្កដា ខែកក្កដា នេះ មានការតាំងពិព័រណ៍លំនៅឋានកម្ពុជាឆ្នាំ ២០២២ ដែលត្រូវបានរៀបចំឡើង ដោយគេហទំព័រអចលនទ្រព្យកម្ពុជា Realestate.com.kh បានបញ្ចប់ដោយជោគជ័យ។ ការតាំងពិព័រណ៍អចលនទ្រព្យផ្តល់ផលជំរុញយ៉ាងពេញលេញនូវអត្ថប្រយោជន៍នៃវេទិកាជាច្រើន តាមប្រព័ន្ធបណ្តាញអ៊ីនធឺណែត និងក្រៅបណ្តាញ។ និងមានការចូលរួមពីប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញផ្សព្វផ្សាយល្បីៗមួយចំនួន ទាំងក្នុងស្រុក និងអន្តរជាតិជាង 20 ក្រុមហ៊ុន បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូទាំងទូទាំងប្រទេស។ ដែលនេះបានធ្វើអោយទទួលបានការចុះឈ្មោះពីភ្ញៀវចូលទស្សនាច្រើនជាង 5,000 យ៉ាងឆាប់រហ័ស។ ហើយចំនួនភ្ញៀវចូលទស្សនាជាក់ស្តែងមានរហូតដល់ទៅ 12000+ នាក់ ! ដែលចំនួននេះបានបំបែកឯតទគ្គកម្មនៃពិព័រណ៍លំនៅឋានភ្នំពេញ។ ការតាំងពិព័រណ៍លំនៅឋាននេះ នៅតែបន្តលក់ហើយបានឈ្នះប្រវត្តិលក់វគ្គមុនៗ! ពិព័រណ៍លំនៅឋានគឺជាមធ្យោបាយមួយក្នុងការចូលទៅកាន់ទីផ្សារអចលនទ្រព្យ ហើយក៏ជាឱកាសដ៏ល្អសម្រាប់ប្រជាពលរដ្ឋក្នុងការជ្រើសរើសលំនៅឋានផងដែរ។ នៅក្នុងការតាំងពិព័រណ៍អចលនទ្រព្យលើកនេះ ក្រុមហ៊ុន Morgan Group បានបញ្ចេញរូបរាងដ៏អស្ចារ្យ ជាមួយនឹងប្រធានបទនៃជីវិតមាត់ទន្លេនាពេលអនាគត នៅតំបន់ជ្រោយទន្លេរាជធានីភ្នំពេញ ក្នុងន័យ ពង្រីកក្តីប្រាថ្នា និងក្តីស្រមៃដើមនៃជីវិតរស់នៅដងមាត់ទន្លេ។

លោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan ត្រូវបានអញ្ជើញកាត់ខ្សែបូសម្រាប់ការតាំងពិព័រណ៌ជាមួយ ឯកឧត្តម ជូ វ៉ាន់ណាក់ នាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជា និងការិយាល័យលោក ម៉ឹក ចិន្តាស្ថាបនិកបណ្តាញអចលនវត្ថុកម្ពុជា និង លោក Tom O'Sullivan នាយកប្រតិបត្តិនៃបណ្តាញអចលនទ្រព្យកម្ពុជា។

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Morgan Group កំពុងដាក់លក់គម្រោងចំនួន 3 គឺ Morgan Tower Morgan Enmaison និង Morgan PARK VILLA គម្រោងនីមួយៗសុទ្ធតែបានប្រគល់ជាសន្លឹកបញ្ចេញមតិជូនដល់អតិថិជន និងទទួលបានជាចំលើយពេញចិត្តរបស់អតិថិជន។ ជាមួយនឹង គុណភាព ភាពប៉ិនប្រសប់ និងសេវាកម្មយ៉ាងដិតដល់ បានទាញចំណាប់អារម្មណ៍ជាច្រើនពីទីផ្សារ និងការទទួលស្គាល់ពីអតិថិជន។ ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍លំនៅឋាន ស្តង់ Morgan Group បានទទួលស្វាគមន៍ភ្ញៀវទស្សនាយ៉ាងច្រើនកុះករ។ ទិដ្ឋភាពដ៏អ៊ូអរ និងរាល់នាទីដែលអតិថិជនបានចំណាយពេលវេលានៅស្តង់ Morgan សុទ្ធតែត្រូវបានទទួលស្គាល់គម្រោងរបស់ Morgan។ គ្រប់វត្តមានរបស់អតិថិជនដែលបានចូលមកទស្សនា សុទ្ធតែត្រូវបានបុគ្គលិកយើងខ្ញុំទទួលរាក់ទាក់យ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យអតិថិជនទាំងអស់ទទួលបានអារម្មណ៍ជឿជាក់ និងកក់ក្តៅ និងឥទ្ធិពលពីម៉ាកយីហោរបស់ Morgan នៅទីនេះ។

ការទស្សនាគំរូលំនៅឋាន 3D តាមរយៈវ៉ែនតា VR ដ៏អស្ចារ្យ ជាបទពិសោធន៍ត្រួសត្រាយថ្មីក្នុងការទិញផ្ទះរបស់ Morgan

ដើម្បីបង្កើតបទពិសោធន៍ដ៏ល្អសម្រាប់អ្នកទស្សនា ក្រុមហ៊ុន Morgan Group បានរៀបចំព័ត៌មានយ៉ាងប្រុងប្រយ័ត្ន និងល្អិតល្អន់។ ដោយបាន តាក់តែងខាងក្នុងសាលតាំងពិព័រណ៌ជាមួយប្រធានបទ " ជីវិតនាពេលអនាគត ដោយមានសាឡុង ជាកន្លែងអង្គុយសំរាកដ៏មានផាសុខភាព ជាមួយនឹងរចនាបទផ្សេងៗគ្នានៃបង្អួចដែលជារចនាបទរបស់គម្រោងទាំងពីរ គឺ អគារ ម៉រហ្គេន និង ម៉រហ្គេន ធានអ៊ី ដែលជាគម្រោងលក់ថ្មីចុងក្រោយ ដាក់បងបង្ហាញជូនអតិថិជនជាសាធារណៈ ដើម្បីឱ្យអ្នកទស្សនាអាចទស្សនាឃើញយ៉ាងច្បាស់នូវនិន្នាការនៃការលក់ចុងក្រោយនៃគម្រោងទាំងពីរ ព្រមទាំងស្វែងយល់អំពីលក្ខណៈពិសេស និងអត្ថប្រយោជន៍នៃគម្រោងទាំងពីរនេះ។

បន្ថែមពីលើការបង្ហាញគម្រោង ពិព័រណ៍លំនៅឋាននេះ ក៏មានរៀបចំកម្មវិធីកម្សាន្ត និងការចែកជូនជាអំណោយដែលបានជ្រើសរើសដោយប្រុងប្រយ័ត្នផងដែរ។ ការកំណត់យ៉ាងល្អិតល្អន់គ្រប់កម្មវិធីឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់ និងការយកចិត្តទុកដាក់របស់ Morgan ។ តុក្កតាទីម៉ោង រស់រវើក បានទាក់ទាញអតិថិជនជាច្រើនឱ្យឈប់ជំហានជើង និងចូលរួមក្នុងការលេងហ្គេមខ្នាតតូច AR somatosensory បានធ្វើឱ្យទស្សនិកជនស្រែកហ៊ោរម្តងហើយម្តងទៀតយ៉ាងរីករាយ ។

Morgan បាននាំយកការទស្សនាលំនៅឋានដ៏អស្ចារ្យជាលើកដំបូងនៅក្នុងទីក្រុងភ្នំពេញ ជាមួយនឹងវ៉ែនតាបច្ចេកវិទ្យា VR ដែលអាចទស្សនាទិដ្ឋភាពគំរូលំនៅឋានក្នុងទំហំ 360 អង្សារពេញ ប្រៀបដូចជាបានទស្សនានូវទិដ្ឋភាពពិតប្រាកដ នៃ លំនៅឋាន Morgan Enmaison 100% ដូច្នោះដែរ ។ ដែលពិតជាធ្វើឱ្យភ្ញៀវទាំងអស់មានការភ្ញាក់ផ្អើល នឹងបានឈាងចូលមកទស្សនាក្នុងសាលតាំងពិព័រណ៍របស់ Morgan ។ នៅក្នុងយុគសម័យនៃឧស្សាហកម្មអ៊ីនធឺណែត គ្រប់មជ្ឈដ្ឋានទាំងអស់កំពុងឈានទៅរកភាពឌីជីថលបន្តិចម្តងៗ ហើយឧស្សាហកម្មអចលនទ្រព្យក៏ដូច្នោះដែរ។ ការតាំងពិព័រណ៍លំនៅឋាននេះគាំទ្រគំរូ "ឌីជីថល + អចលនទ្រព្យ" ទាំងលើបណ្តាញអ៊ីនធឺណិត និងក្រៅបណ្តាញ ហើយនេះក៏ជាលើកដំបូងដែលក្រុមហ៊ុន Morgan បាននាំយក គំនិតនៃ " 3D" មកដាក់តាំងជាពិពណ៌លំនៅឋាន ។ អតិថិជនអាចទស្សនា ផ្ទះគំរូ 3D ដោយភ្នែកទទេ ដោយបំបែកគំរូនៃការទស្សនាបែប 2D ដែលជាបទពិសោធន៍ថ្មីក្នុងការទស្សនាគំរូលំនៅឋាន។ Morgan តែងតែប្រើសកម្មភាពជាក់ស្តែង ដើម្បីបង្កើតរបៀបរស់នៅកាន់តែប្រសើរសម្រាប់ម្ចាស់លំនៅឋានគ្រប់រូប។

បន្ថែមពីលើកន្លែងទស្សនាដ៏អធិកអធម និង សកម្មភាពប្លែកៗហើយ។ លោក ZHU YONG CHUN អគ្គនាយកនៃ Morgan Group មានកិត្តយស ផ្តល់សុន្ទរកថាជូនអ្នកទាំងអស់គ្នា ស្តីអំពីការសាងសង់នៅរង្វង់សេដ្ឋកិច្ចតំបន់មាត់ទន្លេរាជធានីភ្នំពេញ និងការអភិវឌ្ឍន៍អចលនទ្រព្យនៃគម្រោងមាត់ទន្លេក្នុងតំបន់ជ្រោយមាត់ន្លេ។ គាត់ក៏បានចែករំលែក និងពិភាក្សាអំពីបទពិសោធន៍ជាច្រើនរបស់ Morgan ក្នុងការអភិវឌ្ឍន៍ទីក្រុង និងការអភិវឌ្ឍន៍អចលនទ្រព្យ ទទួលបានការសារទរជាច្រើនពីទស្សនិកជន។ ធ្វើឱ្យភ្ញៀវបានស្វែងយល់កាន់តែច្បាស់និងស៊ីជម្រៅ អំពីរង្វង់សេដ្ឋកិច្ចតំបន់មាត់ទន្លេរាជធានីភ្នំពេញ។ ព្រមទាំងទទួលបានការយល់ដឹងថ្មីអំពីរចនាសម្ព័ន្ធ និងប្លង់របស់ក្រុមហ៊ុន Morgan Group និងការយល់ដឹងកាន់តែស៊ីជម្រៅអំពី Morgan Enmaison ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនដែលត្រូវការជាវលំនៅឋាននៅស្តង់ផ្ទាល់ បានធ្វើការសំរេចចិត្តជ្រើសរើសយ៉ាងត្រឹមត្រូវ។

ពោរពេញទៅដោយការផ្តល់ជូនដ៏គួរឱ្យរំភើប និងជាបន្តបន្ទាប់គ្នា

ក្រៅពីសកម្មភាពកម្សាន្តនានា និងសុន្ទរកថានៅស្តង់ ជាការតបស្នង និងថ្លៃងអំណរគុណដល់អតិថិជនថ្មី និងចាស់ ក្នុងអំឡុងពេលតាំងពិព័រណ៌ Morgan ចំពោះភ្ញៀវដែលបានធ្វើការទិញលំនៅឋាន ក្នុងអំឡុងពេលពិព័រណ៍នឹង ទទួលបានការបញ្ចុះតម្លៃជាច្រើន ហើយក៏មានការចាប់ឆ្នោតរង្វាន់នៅនឹងកន្លែង ដែលនេះរឹតតែធ្វើអោយស្តង់ម៉រហ្គេណ មានភាពអ៊ូរអរឡើងទ្វេរដង។

ក្នុងនាមជាអ្នកអនុវត្តនៅក្នុងរង្វង់សេដ្ឋកិច្ចនៃតំបន់មាត់ទន្លេរាជធានីភ្នំពេញ Morgan តែងតែបានប្តេជ្ញាផ្តល់នូវការងារពាណិជ្ជកម្ម និងលំនៅឋានដែលមានគុណភាពខ្ពស់ និងសេវាកម្មអចលនទ្រព្យដែលមានគុណភាពខ្ពស់ សម្រាប់អតិថិជនដែលស្វែងរកជីវិតកាន់តែប្រសើរ។ ក្រោមការខិតខំ និងបទពិសោធន៍នៅកម្ពុជាអស់រយៈពេល 14 ឆ្នាំមកហើយនោះ Morgan មិនបានបំភ្លេចនូវក្តីប្រាថ្នាដើមរបស់ខ្លួនក្នុងការសាងក្តីសុបិន ប្រកបដោយភាពប៉ិនប្រសប់ ជាពិសេសបានទទូចលើការកែលម្អចាប់ពីការរចនាផលិតផល ឈានដល់សំណង់វិស្វកម្ម រហូតដល់សេវាកម្មអចលនទ្រព្យ ហើយក៏នៅតែបន្តខិតខំដើម្បីឧត្តមភាព ការបង្កើនប្រសិទ្ធភាព និងខិតខំបង្កើតជីវិតប្រកបដោយគុណភាពក្នុងការរស់នៅជូនដល់អតិថិជនរបស់ម៉រហ្គេន។

នាថ្ងៃអនាគត ក្រុមហ៊ុន Morgan នឹងបន្តពង្រឹងការកសាងទីក្រុងនៅប្រទេសកម្ពុជា និងបង្កើតទំព័ជីវិតដ៏ឧត្តមនាពេលអនាគត!


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង