Yearendyearend1140x150

គម្រោងស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាបសម្រេចបានជាង២៣%

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ស្ថានីយ៍ប្រព្រឹត្តិកម្ម ទឹកកខ្វក់(MPWT-CW4) នៅក្នុងក្រុងសៀមរាប (រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន) 

សៀមរាប៖ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២២ គម្រោងស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយ៍ប្រព្រឹត្តិកម្ម ទឹកកខ្វក់(MPWT-CW4) នៅក្នុងក្រុងសៀមរាបសម្រេចបានជាង២៣%ហើយ ដោយទទួលបានការសាទរពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

បើតាមសេចក្តីជូនដំណឹង ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណង តាមដានវាយតម្លៃលើវឌ្ឍនភាពការងាររបស់ក្រុមហ៊ុន ដែលកំពុងសាងសង់ស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាប ដើម្បីធានា ដល់ការសម្រេចបាននូវប្រសិទ្ធភាពការងារ ប្រកបដោយទំនួលខុសត្រូវ សមស្របទៅតាមកិច្ចសន្យា។

ជាមួយគ្នានោះផងដែរ ក្រុមការងារបច្ចេកទេស បានចុះពិនិត្យស្ថានភាពទីតាំងស្ថានីយ៍បូមថ្មីចំនួន០២ កន្លែងដោយផ្តោតលើលក្ខណៈបច្ចេកទេស ដើម្បីឈានដល់ការសិក្សាលម្អិតលើផ្នែកផ្សេងៗ និងបាន ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនទទួលបន្ទុកការសាងសង់ខ្សែផ្លូវដែលត្រូវដាក់បណ្តាញលូខ្នែង លូខ្នែងរង (MPWT-CW1A) ដើម្បីពន្លឿនឯកសារពាក់ព័ន្ធ ការងារធនធានមនុស្ស សម្ភារៈ និងគ្រឿងចក្រ ដើម្បីដាក់ជូនទីប្រឹក្សាគម្រោង (Consultant) ពិនិត្យសម្រេច មុនចាប់ផ្តើមអនុវត្តគម្រោង តាមផែនការ ដែលបានគ្រោងទុក៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង