Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

UNDP៖កម្ពុជាខាតបង់GDP ២,៥%ទៅ៣%ក្នុងមួយឆ្នាំដោយសារគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ យោងតាមការសិក្សារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រទេសកម្ពុជាបានខាតបង់ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ២,៥% ទៅ៣%ក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ក្នុងឱកាស ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ិន ចាន់ថុល បានដឹកនាំគណៈ ប្រតិភូកម្ពុជាចំនួន០៣រូបអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ សកល ឯកឧត្តម បានអញ្ជើញឡើងធ្វើសេចក្តីថ្លែងការណ៍ក្នុងលេខរៀងទី៥ក្នុង ចំណោមតំណាងប្រទេស និងរដ្ឋជាសមាជិកសរុបចំនួន៧៧ ដោយបានលើកឡើងថា៖ គ្រោះថ្នាក់ ចរាចរណ៍ជាមូលហេតុចម្បងនៃការស្លាប់នៅកម្ពុជា ពោលគឺ៖ ក្នុងមួយថ្ងៃៗគិតជាមធ្យមមានមនុស្ស៥បានស្លាប់ និងរងរបួស១០នាក់ តាមដងផ្លូវក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” និងបានបន្តទៀតថា៖ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការជួយឧបត្ថម្ភជ្រោមជ្រែងពីបណ្តាដៃគូអភិវឌ្ឍន៍ កម្ពុជាសម្រេចបាននូវសមិទ្ធផលគួរទីមោទនៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់ចរាចរណ៍ដែលឆក់យកជីវិតមនុស្ស។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា៖ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការជាតិសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក ដែលមានសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជា ប្រធាន និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍ ទទួលខុសត្រូវលើគោល នយោបាយសុវត្ថិភាពចរាចរណ៍ អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានទទួលបន្ទុករឹតបន្តឹងការអនុវត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមជាសមាជិក។ លើសពីនេះទៀត អនុគណៈកម្មាធិការនៅថ្នាក់ខេត្ត ដែលដឹកនាំដោយអភិបាលខេត្ត ត្រូវបានបង្កើតឡើងដើម្បីអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍ នៅថ្នាក់ខេត្ត។

Khcct banner

អត្ថបទទាក់ទង