Yearendyearend1140x150

ផលិតករភាពយន្តត្រូវបានលើកទឹកចិត្តឱ្យបង្កើតស្នាដៃជំរុញទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន (រូបភាព៖ ក្រសួងបរិស្ថាន)

ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកទឹកចិត្តឲ្យផលិតករភាពយន្ត និងអ្នកស្រឡាញ់វិស័យភាពយន្ត និងបរិស្ថាន បង្កើតស្នាដៃ ជំរុញទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី ព្រោះវាបានរួមចំណែកជួយឱ្យប្រជាពលរដ្ឋកាន់តែច្រើនបានស្គាល់ និងស្រឡាញ់បរិស្ថាន និងចូលរួមថែរក្សា ជាពិសេសជួយដល់កំណើនសដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានផ្ទាល់។ នេះជាប្រសាសន៍របស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។

នៅក្នុងឱកាសបើកសម្ពោធកម្មវិធី«ជុំវិញទន្លេមេគង្គ» (Mekong Discovery Day) និងពិធីប្រគល់រង្វាន់ «Beautiful Planet» ក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១១ ឯកឧត្តមមានប្រសាសន៍ថាការផ្សព្វផ្សាយរូបថត វីដេអូភាពយន្ត និងឯកសារផ្សព្វផ្សាយ ទាក់ទងនឹងសម្រស់ធម្មជាតិនៃមាតុភូមិកម្ពុជា តាមរយៈកញ្ចក់កាម៉េរ៉ានៃអ្នកថតរូប និងស្នាដៃរបស់ផលិតករភាពយន្ត បានចូលរួមចំណែកសំខាន់ដល់ កម្មវិធីនយោបាយអភិវៃឌ្ឍន៍ «ទេសចរណ៍ធម្មជាតិ ផ្សារភ្ជាប់ទឹកដី» ជួយដល់កំណើនសដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានផ្ទាល់។

ឯកឧត្តម បានជំរុញបន្ថែមទៀតដល់ផលិតករភាពយន្ត និងអ្នកស្រឡាញ់វិស័យភាពយន្ត និងបរិស្ថាន បន្តបង្កើតស្នាដៃថ្មីៗ និងច្រើនថែមទៀត ជាពិសេសការចែកផ្សាយ តាមបណ្តាញសង្គមនូវរូបថត វីដេអូ ភាពយន្តខ្លី ឬភាពយន្តឯកសារ បង្ហាញពីសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាពិសេសធម្មជាតិនៅតាមដងទន្លេមេគង្គ និងតំបន់ដីសើមនៅកម្ពុជា បានរួមចំណែកជួយឱ្យប្រជាពលរដ្ឋកាន់តែច្រើនបានស្គាល់ និងស្រឡាញ់បរិស្ថាន និងចូលរួមថែរក្សាសម្បត្តិធម្មជាតិឲ្យល្អនិងគង់វង្ស សម្រាប់ការរស់នៅដោយចីរភាពផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង