Cctimesw1140xh150cm copy

អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ ចំនួន៦៨៣សំណើ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រុមការងារសហគមន៍

សៀមរាប៖ គិតត្រឹមឆមាសទី១ ក្នុងឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាបានចុះផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចទាំង៥ស្រុក/ក្រុង ក្នុងតំបន់រមណីយដ្ឋានអង្គរ បានចំនួន៩២៧សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៦៨៣សំណើ។

ការអនុញ្ញាតនោះ មាននៅស្រុកប្រាសាទបាគងបានចំនួន៩៧សំណើ ស្រុកអង្គរធំបានចំនួន៤៣សំណើ ស្រុកពួកបានចំនួន១៥២សំណើ និងក្រុងសៀមរាបបានចំនួន២៦៩សំណើ ស្រុកបន្ទាយស្រី១១៩សំណើ និងក្រៅតំបន់រមណីយដ្ឋានអង្គរបានចំនួន០៣សំណើ សរុបចំនួន៦៨៣សំណើ។

ការដែលអាជ្ញាធរជាតិអប្សរាចុះផ្សព្វផ្សាយអប់រំនោះ ដោយសារមានបញ្ហាប្រឈមមួយចំនួនដូចជា ការជួសជុល ឬសាងសង់មុនការចុះពិនិត្យរបស់ក្រុមការងារ។ ការប្រកាសលក់ដីក្នុងតំបន់ការពារតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេកប៊ុក និងការដាក់ស្លាក (លក់ដី) ផ្ទាល់ក្នុងតំបន់ការពារនៅតែមាន។

ជាគោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែមានប្រសិទ្ធិភាពទាន់ពេលវេលា៕

រូបភាព៖ ក្រុមការងារសហគមន៍
រូបភាព៖ ក្រុមការងារសហគមន៍
រូបភាព៖ ក្រុមការងារសហគមន៍


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង