Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

មន្ត្រីជាន់ខ្ពស់បរិស្ថានស្នើឲ្យផលិតករភាពយន្តបង្កើតស្នាដៃជំរុញ«ទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
កឧត្តម ខ្វៃ អាទិត្យា ក្នុងពិធីបើកសម្ពោធកម្មវិធី «ជុំវិញទន្លេមេគង្គ»

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា នៅក្នុងពិធីបើកសម្ពោធកម្មវិធី «ជុំវិញទន្លេមេគង្គ» និងពិធីប្រគល់រង្វាន់ «Beautiful Planet» កាលពីថ្ងៃទី៣០ មិថុនា នាសាលសន្និសីទចតុមុខ លើកទឹកចិត្តឱ្យផលិតករភាពយន្ដ បង្កើតស្នាដៃជំរុញទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី ដើម្បីរួមចំណែកសំខាន់ដល់កម្មវិធីនយោបាយអភិវៃឌ្ឍន៍ «ទេសចរណ៍ធម្មជាតិ ផ្សារភ្ជាប់ទឹកដី» ជួយដល់កំណើនសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានផ្ទាល់។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការផ្សព្វផ្សាយរូបថត វីដេអូភាពយន្ត និងឯកសារផ្សព្វផ្សាយ ទាក់ទងនឹងសម្រស់ធម្មជាតិដ៏ត្រកាលនៃមាតុភូមិកម្ពុជា តាមរយៈកញ្ចក់កាម៉េរ៉ានៃអ្នកថតរូប និងស្នាដៃរបស់ផលិតករភាពយន្ត បានចូលរួមចំណែកសំខាន់ដល់កម្មវិធីនយោបាយអភិវៃឌ្ឍន៍ «ទេសចរណ៍ធម្មជាតិ ផ្សារភ្ជាប់ទឹកដី» ជួយដល់កំណើនសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានផ្ទាល់។

ឯកឧត្តម ខ្វៃ អាទិត្យា បានលើកទឹកចិត្តបន្ថែមទៀត ដល់ផលិតករភាពយន្ត អ្នកស្រឡាញ់វិស័យភាពយន្ត និងបរិស្ថាន បន្តបង្កើតស្នាដៃថ្មីៗបន្ថែមទៀត ជាពិសេសការចែកផ្សាយ តាមបណ្តាញសង្គមនូវរូបថត វីដេអូ ភាពយន្តខ្លី ឬភាពយន្តឯកសារ បង្ហាញពីសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាពិសេសធម្មជាតិនៅតាមដងទន្លេមេគង្គ និងតំបន់ធម្មជាតិនានានៅកម្ពុជាដែលបានរួមចំណែកជួយឱ្យប្រជាពលរដ្ឋកាន់តែច្រើនបានស្គាល់ និងស្រឡាញ់បរិស្ថាន និងចូលរួមថែរក្សាសម្បត្តិធម្មជាតិឲ្យល្អនិងគង់វង្ស និងការរស់នៅដោយចីរភាពផងដែរ៕


Khcct banner

អត្ថបទទាក់ទង