Yearendyearend1140x150

ក្រុមហ៊ុនTik Tok គ្រោងរៀបចំបណ្តុះបណ្តាលយុវជនកម្ពុជានូវការប្រើបណ្តាញនេះឲ្យមានសុវត្ថិភាព

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងព័ត៌មាន

ភ្នំពេញ៖ ប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Tik Tok ប្រចាំកម្ពុជា និងឡាវ បានចូលជួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ដោយបានពិភាក្សាការងារគ្រោងរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់យុវជនកម្ពុជា ពាក់ព័ន្ធនឹងគោលការណ៍របស់ Tik Tok និងការប្រើប្រាស់ថ្នាលមួយនេះឲ្យមានសុវត្ថិភាព។

សូមជម្រាបថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យកញ្ញា Kyu Kyu Thein ប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Tik Tok ប្រចាំកម្ពុជា និងឡាវ ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ពង្រឹងកិច្ចសហការក្នុងការពិនិត្យលើមាតិកាដែលមានផលប៉ះពាល់ ការផ្ទៀងផ្ទាត់ព័ត៌មានមិនពិត និងគ្រោងរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់យុវជន នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង