Yearendyearend1140x150

«ថ្មបញ្ចុះសីមា»រកឃើញនៅកំពូលខ្លោងទ្វារតាកាវ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖​ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ

ថ្មភក់រាងបួនជ្រុង ទំហំ៥៣សង់ទីម៉ែត្រ គុណនិង ៥៣សង់ទីម៉ែត្រ និងកម្រាស់ ១២សង់ទីម៉ែត្រ ដែលគេស្គាល់ជាទូទៅថាជា «ថ្មបញ្ចុះសីមា» ត្រូវបានរកឃើញទើនៅលើខ្លោងទ្វារពេលរុះរើផ្នែកខាងលើនៃរចនាសម្ពន្ធសំណង់ខ្លោងទ្វារតាកាវដើម្បីជួសជុល។

នៅលើថ្មបញ្ចុះមានរន្ធជាច្រើន ដែលរន្ធរាងមូលធំមួយនៅចំកណ្តាលនៃផ្ទៃថ្មព័ទ្ធជុំវិញដោយរន្ធរាងបួនជ្រុងស្មើនៅតាមទិសទាំង៨ និងនៅជ្រុងឦសានដែលជាទិសសំខាន់នៅក្នុងជំនឿខ្មែរតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន ត្រូវបានគេដាប់រន្ធបួនជ្រុងបន្ថែមមួយទៀតនៅចន្លោះរន្ធមូលកណ្តាល និងរន្ធបួនជ្រុងនៅទិសឦសាន។ រន្ធទាំងអស់ព័ទ្ធពីក្រៅដោយជញ្ជាំងថ្មភក់ ដែលជញ្ជាំងនេះត្រូវបានកាត់ផ្តាច់ចេញជា៤ជ្រុងដោយចង្អូរនៅតាមអ័ក្សសំខាន់ទាំងបួន។ នៅពីលើផ្នែកខ្ពស់មានរន្ធតូចៗ រាងបួនជ្រុងចំនួន៣៤ ដែលគេដាប់រាក់ល្មមចំនួន១០នៅជ្រុងឦសាន ៩នៅជ្រុងអាគ្នេយ៍ ៧នៅជ្រុងនិរតី និង៨នៅជ្រុងពាយ័ព្យ។

រូបភាព៖​ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ

ឯកឧត្ដម គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ថ្មបញ្ចុះសីមាភាគច្រើនប្រទះឃើញនៅកណ្ដាលបាតប្រាសាទ ប៉ុន្តែ វាច្រើនមានកម្រាស់ក្រាស់ និងដោយនៅផ្នែកខាងលើកំពូលគឺស្ដើងដូចថ្មដែលបានរកឃើញ។ ឯកឧត្ដម បានប្រៀបធៀបជំនឿ និងទំនៀមទម្លាប់នៃការបញ្ចុះថ្មសីមា ទៅនិងសំណង់ផ្ទះលំនៅដ្ឋានខ្មែរជាមួយនឹងការចងក្រណាត់ពណ៌ក្រហម(យ័ន្ត)នៅចំកណ្តាលមេដំបូលដែលទើបតែសាងសង់ថ្មីដើម្បីការពារផ្ទះផងដែរ។

ឯកឧត្តម មានប្រសាសន៍ថា ថ្មបញ្ចុះ ដែលរកឃើញនៅពេលជួសជុលត្រូវបានបញ្ចុះកាលដើមឡើយនៅលើកំពូលប្រាង្គកណ្តាល ប៉ុន្តែ វាបានរលុះធ្លាក់មកទើរនៅពាក់កណ្តាលនៃខ្លោងទ្វារ។ ក្រៅពីការបញ្ចុះថ្មដែលមានរន្ធច្រើននៅកំពូលប្រាសាទ គេបានឃើញថ្មបញ្ចុះស្រដៀងគ្នានៅក្នុងគ្រឹះប្រាសាទមួយចំនួននៅតំបន់អង្គរ។ ការបញ្ចុះថ្មទាំងអស់មិនថាតែនៅក្នុងគ្រឹះ និងលើកំពូលប្រាសាទ គឺនឹងធ្វើឱ្យសំណង់ដែលកំពុងសាងសង់មានភាពរឹងមាំ ព្រមទាំងនាំមកនូវសេចក្តីសុខ និងសេចក្តីចម្រើនដល់សំណង់។

រូបភាព៖​ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ
រូបភាព៖​ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង