Yearendyearend1140x150

កូរ៉េគ្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាពនិងសុខភាពការងារនៅកម្ពុជាក្នុងទឹកប្រាក់ជាង ២,៥លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)

ភ្នំពេញ៖ សាធារណៈរដ្ឋកូរ៉េ បានចុះទស្សន:កិច្ចសិក្សាលើការអនុវត្តគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា ដែលមានរយ:ពេល ៣ឆ្នាំ (២០២២-២០២៤) ចំណាយទឹកប្រាក់ជាង ២,៥លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បើតាមសេចក្តីប្រកាស ក្រៅពីការចុះទស្សនកិច្ច សាធារណៈរដ្ឋកូរ៉េ ក៏បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង (Implementation Agreement) រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ(KOSHA)ផងដែរ។

ជាការកត់សម្គាល់ លោក Soe Yongsoo អ្នកគ្រប់គ្រងជាន់ខ្ពស់នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េប្រធានគណៈប្រតូភូកូរ៉េ បានសម្តែងនូវសុឆន្ទ:ខ្ពស់ក្នុងការបន្តកិច្ចសហការ និងបន្តគម្រោងចាំបាច់ផ្សេងៗទៀតដែលKOSHA គ្រោងនឹងជួយដល់ភាគីកម្ពុជា។

ក្នុងនោះដែរ ភាគីកូរ៉េ បានបង្ហាញអំពីគម្រោងជំនួយអភិវឌ្ឍន៍ (ODA) របស់រដ្ឋាភិបាលកូរ៉េ និងវឌ្ឍនភាពរបស់គម្រោងដែលបាននឹងកំពុងអនុវត្តកន្លងមក តាមរយៈទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) ដើម្បីបង្កើតច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ និងគម្រោងបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារសម្រាប់ប្រទេសកម្ពុជា និងការពង្រឹងសមត្ថភាពដល់មន្ត្រីផ្នែកបណ្តុះបណ្តាលកម្ពុជា ជាពិសេសការផ្តល់អាហារូបករណ៍ដល់មន្ត្រីនាយកដ្ឋានពេទ្យការងារចំនួន ៦រូប ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុវត្ថិភាព និងសុខភាពការងារនៅសាធារណរដ្ឋកូរ៉េ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង