Yearendyearend1140x150

ថៃនាំចេញ«ទុរេន»ជាងកន្លះលានតោនក្នុងរយៈពេល៥ខែឆ្នាំ២០២២

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
 ថៃនាំចេញ«ទុរេន»ជាងកន្លះលានតោនក្នុងរយៈពេល៥ខែឆ្នាំ២០២២ ប្រភពរូប៖ The Nation Thailand

ថៃ៖ ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្មថៃ បាននិយាយនៅថ្ងៃទី ២៨ មិថុនាថា ប្រទេសថៃបាននាំចេញទុរេនចំនួន ៥៥០,៨៤៨ តោនក្នុងរយៈពេលប្រាំខែចុងក្រោយនេះ។

លោក Alongkorn Ponlaboot ជាសមាជិកនៃគណៈកម្មាធិការអភិវឌ្ឍន៍ និងគ្រប់គ្រងផ្លែឈើ បាននិយាយថា ការនាំចេញទុរេនចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២៤ ខែមិថុនា គឺខ្ពស់ជាងកាលពីឆ្នាំមុន។

បើតាមលោក Nawanit Polken អគ្គនាយករងនៃនាយកដ្ឋានផ្សព្វផ្សាយ បាននិយាយថា គណៈកម្មាធិការបាននឹងកំពុងធ្វើការជាមួយភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធនៅក្នុងខេត្តទាំងអស់ ដើម្បីធ្វើសេចក្តីព្រាងផែនការប្រតិបត្តិការសម្រាប់ខេត្តនីមួយៗ ស្របតាមផែនការអភិវឌ្ឍន៍មេរបស់គណៈកម្មាធិការ ដែលនាំឱ្យមានការនាំចេញផ្លែឈើកាន់តែច្រើន។

គណៈកម្មាធិការបានរកឃើញថា ផ្លែឈើនឹងត្រូវប្រមូលផលបន្ថែមទៀតនៅឆ្នាំនេះ ដោយសារទិន្នផលល្អជាង និងមានចម្ការធំជាង។លោកបន្តថា ប្រទេសថៃមានផ្លែឈើប្រមាណ ៧,៣ លានរ៉ៃ ដែលមានផ្លែទុរេន មង្ឃុត សាវម៉ាវ គូលែន ឡាងសាត និងផ្លែឈើផ្សេងៗទៀត។

នៅឆ្នាំ ២០២១ ផ្លែឈើទាំងនេះមានផលិតកម្មរួមគ្នាចំនួន ៣.៤៤ លានតោន កើនឡើង ៧.៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះមាន ២ លានតោនត្រូវបាននាំចេញនិងបានបង្កើតប្រាក់ចំណូល ១៦៨.៥៤ លានបាត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង