Yearendyearend1140x150

ខេត្តចំនួន ៣៨ នៅប្រទេសថៃនឹងត្រូវរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
 ខេត្តចំនួន ៣៨ នៅប្រទេសថៃនឹងត្រូវរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំង ប្រភពរូប៖ The nation Thailand

ថៃ៖ នាយកដ្ឋានឧតុនិយមថៃ បានព្រមាននៅថ្ងៃទី ២៩ ខែមិថុនាថា ព្យុះត្រូពិចនឹងវាយលុកខេត្តចំនួន ៣៨ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ ថ្ងៃសៅរ៍។

នាយកដ្ឋាននេះបាននិយាយថា សម្ពាធទាបសកម្មមួយបានបក់នៅភាគខាងជើងសមុទ្រចិនខាងត្បូងនិងបន្តបក់កាន់តែខ្លាំងទៅជាសម្ពាធត្រូពិច ជាមួយនឹងល្បឿនខ្យល់អតិបរមាប្រហែល ៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ ខ្យល់មូសុងនិរតីនឹងបក់បោកលើសមុទ្រ Andaman និង ផ្នែកផ្សេងទៀតនៃប្រទេស ក៏ដូចជាឈូងសមុទ្រថៃ ខណៈដែលមានខ្យល់មូសុងបក់កាត់ភាគខាងជើង។

ក្រសួងបន្តថា នឹងមានភ្លៀងធ្លាក់ច្រើនបន្ថែមទៀតនៅទូទាំងប្រទេស ដោយមានភ្លៀងធ្លាក់ពីតិចទៅច្រើន នៅតំបន់មួយចំនួននៃភាគខាងជើង ភាគឦសាន តំបន់កណ្តាល ភាគបូព៌ា និងភាគខាងត្បូង (ឆ្នេរខាងលិច)ប្រទេសថៃ។

ក្រសួងឧតុនិយម បានព្រមានប្រជាជនឱ្យប្រុងប្រយ័ត្នចំពោះស្ថានភាពធ្ងន់ធ្ងរ ដែលអាចបង្កឱ្យមានទឹកនន់ និង ជំនន់ទឹកភ្លៀងភ្លាមៗ។ ជាមួយគ្នានេះ ក្រសួងក៏បានណែនាំដល់ការដឹកជញ្ជូនគ្រប់ទម្រង់ ឱ្យបន្តការប្រុងប្រយ័ត្នបន្ថែម និងជៀសវាងតំបន់ឆ្លងកាត់ដែលមានភ្លៀងធ្លាក់ ខណៈប្រជាកសិករត្រូវមានវិធានការការពារដំណាំរបស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង