Yearendyearend1140x150

អាស៊ានជំរុញការពង្រឹងពាណិជ្ជកម្មថាមពលបច្ចេកវិទ្យាធ្យូងថ្មស្អាតសម្រាប់អាស៊ាន២០២២

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ភ្នំពេញ៖ កម្ពុជាបន្តពង្រឹងពាណិជ្ជកម្មថាមពលក្នុងតំបន់ និងបច្ចេកវិទ្យាធ្យូងថ្មស្អាតសម្រាប់អាស៊ាន២០២២ នេះបើយោងតាមលទ្ធផលបន្ទាប់ពីកិច្ចប្រជុំកិច្ចប្រជុំឧត្តមមន្ត្រីថាមពលអាស៊ានលើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធ (40th ASEAN Senior Officials Meeting on Energy-SOME and Its Associated Meetings)ក្រោមភាពជាប្រធានថាមពលអាស៊ាន ឆ្នាំ២០២២។

ឯកឧត្តម វិចទ័រ ហ្សូនា អនុរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្ត្រីថាមពលអាស៊ានបានបានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំនោះលទ្ធផលមួយចំនួនត្រូវបានសម្រេចពោល អាស៊ាន និងជំរុញការពង្រឹកពាណិជ្ជកម្មថាមពលក្នុងតំបន់ ការសិក្សាការប្រើប្រាស់និងការស្តុកទុកកាបូន និង ការបង្កើនកម្រិតកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាធ្យូងថ្មស្អាត។

អាស៊ាន ក៏និងត្រួតពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារក្រោយកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ចអាស៊ាន បូករួមទាំងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៣៩ និងកិច្ចប្រជុំឧត្តមមន្ត្រីពិសេសអាស៊ានឆ្នាំ២០២២ និងការងារអន្តរវិស័យដទៃទៀត។

បន្ថែមពីនេះអាស៊ាននិងពិភាក្សាលើគម្រោងសំណើនិងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការថ្មីៗ ពាក់ព័ន្ធនឹងគម្រោងបង្កើនល្បឿនអន្តរកាលថាមពល ព្រមទាំងកំណត់នូវទិសដៅការងារអាទិភាពសម្រាប់អាស៊ានក្នុងឆ្នាំ២០២២ រួមមាន ទស្សនវិស័យថាមពលអាស៊ាន ទស្សនវិស័យថាមពលកកើតឡើងវិញ ផែនទីបង្ហាញផ្លូវថាមពលកកើតឡើងវិញសម្រាប់អាស៊ាន ប្រសិទិ្ធភាពថាមពលក្នុងវិស័យដឹកជញ្ជូននិងឧស្សាហកម្ម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង