Yearendyearend1140x150

ក្រុម G7 នឹងប្រកាសពីការដាក់ទណ្ឌកម្មចុងក្រោយបំផុតលើរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថ្ងៃទី ២៤ ខែមីនា បុគ្គលិក​រៀបចំ​ទង់ជាតិ​អាមេរិក​នៅ​ទីស្នាក់ការ​កណ្តាល​សហភាព​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ រូបថត​ដោយ​អ្នក​យក​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក Zhang Cheng

អឺរ៉ុប៖ កិច្ចប្រជុំកំពូលក្រុម G7 បានបញ្ចប់នៅថ្ងៃទី ២៨ ហើយត្រូវបានគេរំពឹងថា នឹងប្រកាសពីការដាក់ទណ្ឌកម្មចុងក្រោយបំផុតប្រឆាំងនឹងប្រទេសរុស្ស៊ី។

កិច្ចប្រជុំកំពូល G7 ត្រូវបានធ្វើឡើងនៅទីក្រុង Garmisch-Partenkirchen ដែលជាទីក្រុងតូចមួយនៅរដ្ឋ Bavaria ភាគខាងត្បូងប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ដើម្បីកំណត់ប្រាក់ចំណេញរបស់រុស្ស៊ីពីការកើនឡើងតម្លៃថាមពល។

G7 ព្យាយាមបន្តទិញប្រេង និងឧស្ម័នរបស់រុស្ស៊ីក្នុងតម្លៃទាប ដើម្បីរក្សាស្ថិរភាពតម្លៃថាមពលអន្តរជាតិ និងកាត់បន្ថយសម្ពាធនៃការកើនឡើងអតិផរណានៅក្នុងបណ្តាប្រទេសលោកខាងលិច។ ប៉ុន្តែការប្រាថ្នារបស់លោកខាងលិច កំពុងជាប់គាំង ដោយសារវាពិបាកក្នុងការអនុវត្ត។

ទីភ្ញាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា មេដឹកនាំនៃប្រទេសទាំងប្រាំពីរ នឹងណែនាំដល់រដ្ឋមន្ត្រីរបស់ពួកគេ ឱ្យស្វែងយល់ពីលទ្ធភាពនៃការកំណត់តម្លៃឧស្ម័នរបស់រុស្ស៊ី។ កាសែត "Financial Times" របស់អង់គ្លេសបានរាយការណ៍ថា "ការកំណត់តម្លៃ" តម្រូវឱ្យមានយន្តការ "ស្មុគស្មាញ" និងការងារបច្ចេកទេសជាច្រើន ដើម្បីអនុវត្ត។

ថ្មីៗនេះ សហរដ្ឋអាមេរិកបានជំរុញសម្ព័ន្ធមិត្តអឺរ៉ុបឲ្យដាក់កម្រិតតម្លៃប្រេងរបស់រុស្ស៊ី។ យោងទៅតាមរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen វិធីដ៏សំខាន់គឺការរឹតបន្តឹងលើការដឹកជញ្ជូន និងសេវាធានារ៉ាប់រងសម្រាប់ប្រេងឆៅរុស្ស៊ី។

សហភាពអឺរ៉ុប បានចាប់ផ្តើមការដាក់ទណ្ឌកម្មលើកទីប្រាំមួយប្រឆាំងនឹងរុស្ស៊ីកាលពីដើមខែមិថុនា ដោយហាមក្រុមហ៊ុន អឺរ៉ុប ពីការផ្តល់នូវការធានារ៉ាប់រង និងការធានារ៉ាប់រងឡើងវិញសម្រាប់កប៉ាល់ពាណិជ្ជកម្មដែលដឹកប្រេងរបស់រុស្ស៊ី។

មេដឹកនាំសហភាពអឺរ៉ុប បានស្នើឱ្យគណៈកម្មការអឺរ៉ុបស្វែងរកជម្រើសសម្រាប់កំណត់តម្លៃលើឧស្ម័នដែលនាំចូលពីរុស្ស៊ី។ កាសែត "Financial Times" បាននិយាយថា ផែនការអនុវត្តតម្រូវឱ្យមានការយល់ព្រមជាឯកច្ឆ័ន្ទពីបណ្តាប្រទេសអឺរ៉ុបទាំង ២៧ ដែលជាការពិបាក។

ប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួនបានចោទសួរគំនិតនេះ ដោយលើកហេតុផលថាវានឹងធ្វើឱ្យខូចយន្តការទីផ្សារ។ ក៏មានបណ្តាប្រទេសសហភាពអឺរ៉ុបមួយចំនួនព្រួយបារម្ភថា រុស្ស៊ីអាចនឹងសងសឹកចំពោះការអនុវត្ត "ការកំណត់តម្លៃ" និងកាត់បន្ថយការផ្គត់ផ្គង់ថាមពលបន្ថែមទៀតដល់អឺរ៉ុប។

កាសែត Wall Street Journal បានចង្អុលបង្ហាញថា មុនពេលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសប្រឆាំងនឹងអ៊ុយក្រែននៅចុងខែកុម្ភៈ អតិផរណាកំពុងកើតឡើងរួចហើយនៅក្នុងប្រទេសលោកខាងលិច។ ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងការនាំចេញថាមពលរបស់រុស្ស៊ីបាន "ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ" លើអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយជំរុញឱ្យតម្លៃកើនឡើង បង្កើនបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជន និងជំរុញឱ្យមានការមិនពេញចិត្ត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង