Yearendyearend1140x150

កោះតៃវ៉ាន់សម្រេចដំឡើងថ្លៃអគ្គិសនីដើម្បីដោះស្រាយបញ្ហាកង្វះថាមពល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ភ្លើង​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​តៃប៉ិ​មិន​អាច​ដំណើរ​ការ​បាន​ដោយ​សារ​តែ​ដាច់​ភ្លើង 

រូបថត​ដោយ​អ្នក​យក​ព័ត៌មាន Xinhua News លោក Zhou Mi 

តៃវ៉ាន់៖ នាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនៃអាជ្ញាធរកោះតៃវ៉ាន់ថ្មីៗនេះ បានសម្រេចចិត្តដំឡើងថ្លៃអគ្គិសនីចាប់ពីថ្ងៃទី ១ ខែកក្កដាជាមួយនឹងការកើនឡើងជាមធ្យម ៨.៤% ឧស្សាហកម្មតង់ស្យុងខ្ពស់ត្រូវបានដំឡើង ១៥% ហើយអាជីវកម្មខ្នាតតូច និងអគារលំនៅដ្ឋានមិនត្រូវបានកែតម្រូវទេ។ ដោយការសម្រេចចិត្តបានធ្វើឡើង ដើម្បីដោះស្រាយបញ្ហាកង្វះថាមពលនៅកោះតៃវ៉ាន់។

បញ្ហាកង្វះថាមពលអគ្គិសនីនៅកោះតៃវ៉ាន់ ជាប្រធានបទនៃការព្រួយបារម្ភជាយូរមកហើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការដាច់ចរន្តអគ្គិសនីបានកើតឡើងជាញឹកញាប់នៅក្នុងផ្នែកផ្សេងៗនៃកោះ។ ក្នុងខែឧសភាឆ្នាំមុន មានការដាច់ចរន្តអគ្គិសនីធំពីរដងនៅទូទាំងកោះតៃវ៉ាន់។ ចាប់តាំងពីដើមរដូវក្តៅឆ្នាំនេះមក ស្រុក Datong និង ស្រុក Xinyi នៃទីក្រុងតៃប៉ិ បានជួបបញ្ហាអគ្គិសនី។

រដូវក្តៅនេះ កម្រិតនៃការប្រើប្រាស់អគ្គិសនីមិនទាន់មកដល់នៅឡើយទេ ហើយការព្រមានអំពីការផ្គត់ផ្គង់ថាមពលរបស់តៃវ៉ាន់ត្រូវបានបន្លឺឡើងម្តងហើយម្តងទៀត។ ក្រុមហ៊ុនថាមពលអគ្គិសនីតៃវ៉ាន់នាពេលថ្មីៗនេះ បាននិយាយថា បន្ទុកខ្ពស់បំផុតបានបំបែកកំណត់ត្រានៅខែមិថុនា ដោយបានកំណត់ការប្រើប្រាស់អគ្គិសនីខ្ពស់ជាប្រវត្តិសាស្ត្ររយៈពេល ២ ថ្ងៃជាប់ៗគ្នា។ ដោយសារការប្រើប្រាស់អគ្គិសនីកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយក្រុមហ៊ុន Taipower ប៉ាន់ប្រមាណថា ការប្រើប្រាស់អគ្គិសនីខ្ពស់បំផុតក្នុងខែកក្កដានឹងលើសពី ៤០ លានវ៉ាត់។

កោះតៃវ៉ាន់ បានពឹងផ្អែកទាំងស្រុងលើឧស្ម័នធម្មជាតិដែលបាននាំចូល និងឥន្ធនៈផ្សេងទៀត សម្រាប់ផលិតថាមពលកំដៅ។ តែការចំណាយបានកើនឡើងយ៉ាងខ្លាំង បានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ហើយប្រជាជនតៃវ៉ាន់ត្រូវជួបនឹងផលវិបាក។

អ្នកក្នុងឧស្សាហកម្មបានចង្អុលបង្ហាញថា ការឡើងថ្លៃអគ្គិសនីនឹងមានឥទ្ធិពលលើកំណើនសេដ្ឋកិច្ច ថ្លៃប្រតិបត្តិការអាជីវកម្ម និងសេដ្ឋកិច្ចគ្រួសារ។

នាយកដ្ឋានរដ្ឋបាលនៃអាជ្ញាធរកោះតៃវ៉ាន់ បានប្រកាសពីមុនថា អត្រាកំណើនប្រចាំឆ្នាំនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់តៃវ៉ាន់បានឈានដល់ ៣.៣៩% នៅក្នុងខែឧសភា ដោយឈានដល់កម្រិតខ្ពស់ថ្មីមួយក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង