Yearendyearend1140x150

ថៃ​គ្រោង​បង្កើត​ផ្លូវ​«រថយន្ត​ក្រុង​»ទៅ​ប្រទេស​ឡាវ និង វៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឡានក្រុងបើកលើផ្លូវរបស់ប្រទេសថៃ។ រូបភាព by Pixabay

ថៃ៖ រាជរដ្ឋាភិបាលថៃ បានប្រកាសពីគម្រោងបង្កើត«ផ្លូវឡានក្រុង»តភ្ជាប់ពីប្រទេសថៃជាមួយឡាវ និង វៀតណាម ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្រោយកូវីដ-១៩ បានធូរស្រាល។គម្រោងនេះត្រូវបានរដ្ឋាភិបាលថៃរំពឹងថានឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រទេសវៀតណាម និង ឡាវ។

គម្រោង​ផ្លូវ​«រថយន្ត​ក្រុង​»ទៅ​ប្រទេស​ឡាវ និង វៀតណាមនេះ អាចមានចំងាយប្រហែលជាង ផ្លូវ 300 គីឡូម៉ែត្រនឹងតភ្ជាប់ខេត្ត Nakhon Phanom ភាគខាងជើងរបស់ប្រទេសថៃជាមួយទីក្រុង Thakhek ភាគខាងត្បូងឡាវ និងខេត្ត Ha Tinh ភាគកណ្តាលរបស់ប្រទេសវៀតណាម។ នេះបើយោងតាមកាសែត Bangkok Post។

អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Arkhom Termpittayapaisith បាននិយាយថា លោកសង្ឃឹមថា ប្រទេសឡាវ ថៃ និងវៀតណាម អាចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់សេវារថយន្តក្រុងទាំងបីប្រទេសក្នុងខែកក្កដា។ហើយភាគីថៃ កំពុងព្យាយាមពន្លឿនដំណើរការបើកផ្លូវ រួមទាំងការស្នើសុំឱ្យឡាវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមការងារត្រីភាគីលើកទីពីរឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីពិភាក្សាអំពីគំរូសេវាកម្ម និង ធ្វើកិច្ចព្រមព្រៀងជាផ្លូវការ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង