Yearendyearend1140x150

បារាំងចង់ឲ្យអ៊ីរ៉ង់និងវេណេហ្ស៊ុយអេឡា«ត្រឡប់ទៅទីផ្សារប្រេងអន្តរជាតិវិញ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រូបថត​នៅ​ស្ថានីយ​ប្រេង​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០២១។ រូបថត​ដោយ​អ្នក​យក​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក Gao Jing

បារាំង៖ វិមានប្រធានាធិបតីបារាំង បាននិយាយនៅថ្ងៃទី ២៧ មិថុនា ថា ដើម្បីបង្កើនការផ្គត់ផ្គង់ប្រេងពិភពលោក និងទប់ស្កាត់តម្លៃប្រេង បារាំងសង្ឃឹមថាប្រទេសអ៊ីរ៉ង់ និងវេណេហ្ស៊ុយអេឡា នឹងវិលទៅកាន់ទីផ្សារប្រេងអន្តរជាតិវិញ។នេះបើយោងតាមសារព័ត៌មានចិនស៊ីនហួរ។

បច្ចុប្បន្ន ប្រទេសអ៊ីរ៉ង់ និងវេណេហ្ស៊ុយអេឡា ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលធ្វើឲ្យមានការពិបាកក្នុងការនាំចេញប្រេងទៅកាន់ទីផ្សារអន្តរជាតិ។

អ្នកនាំពាក្យប្រធានាធិបតីបារាំង បាននិយាយនៅក្រៅកិច្ចប្រជុំថា លោក ម៉ាក្រុង បានអំពាវនាវឱ្យមាន «ការធ្វើពិពិធកម្មការផ្គត់ផ្គង់» រួមទាំងដកទណ្ឌកម្មលើ អ៊ីរ៉ង់ និងវេណេស៊ុយអេឡា ក្នុងការនាំចេញប្រេងទៅកាន់ទីផ្សារអន្តរជាតិវិញ។ ប្រទេសបារាំង ក៏បានជំរុញអ្នកផលិតប្រេងឱ្យបង្កើនទិន្នផលប្រេងរបស់ខ្លួន ក្រោយតម្លៃប្រេងបានឡើងជាបន្តបន្ទាប់។

សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មចំនួនប្រាំមួយជុំលើប្រទេសរុស្ស៊ីចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ ក្នុងចំណោមនោះ សហភាពអឺរ៉ុប បានប្រកាសកាលពីខែមេសាថា ខ្លួននឹងបញ្ឈប់ការនាំចូលធ្យូងថ្មពីរុស្ស៊ីនៅក្នុងខែសីហា ហើយនៅថ្ងៃទី ៣ ខែមិថុនា សហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើប្រេងរុស្ស៊ីមួយចំនួន ដែលធ្វើឲ្យតម្លៃប្រេងលើទីផ្សារអន្តរជាតិកាន់តែកើនឡើង។

ប្រទេសរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយនៅក្នុងទីផ្សារថាមពលពិភពលោក ដែលមានចំនួន ១៨%នៃការនាំចេញធ្យូងថ្ម ១១% នៃប្រេង និង ១០% នៃឧស្ម័នធម្មជាតិទូទាំងពិភពលោក។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ តម្លៃប្រេងសាំងរបស់បារាំង បានបំបែកកំណត់ត្រាកាលពីដើមខែមិថុនា ដោយប្រេងសាំង SP95-E10 ឡើងដល់ ២.០៦៦ អឺរ៉ូ ក្នុងមួយលីត្រ ហើយតម្លៃប្រេងម៉ាស៊ូតឡើងដល់ ១.៩៦១ អឺរ៉ូក្នុងមួយលីត្រ។

រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បានប្រាប់ទូរទស្សន៍ FM TV នៅថ្ងៃទី ២៧ ថា លោកនឹងជំរុញឱ្យអ្នកគ្រប់គ្រងក្រុមហ៊ុនប្រេង និងឧស្ម័នយក្សរបស់បារាំង ខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីកាត់បន្ថយតម្លៃប្រេងឥន្ធនៈក្នុងស្រុក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង