Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

កម្ពុជាកំពុងសិក្សាពីគម្រោង«ផ្លូវរថភ្លើងក្រោមដី និង លើអាកាស»ក្នុងទីក្រុងភ្នំពេញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ផ្លូវរថភ្លើងក្រោមដី និង លើអាកាស

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និង ដឹកជញ្ជូន បាននឹងកំពុងសិក្សាពីគម្រោងរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) ជាជម្រើស នៅរាជធានីភ្នំពេញ។គម្រោងនេះត្រូវបានរដ្ឋាភិបាលរំពឹងថានឹងជួយសម្រួលយ៉ាងច្រើនក្នុងការដោះស្រាយបញ្ហានៃការកកស្ទះចរាចរណ៍ និង គ្រោះថ្នាក់ចរាចរណ៍ក្នុងទីក្រុង។

លទ្ធផលសិក្សាបឋម បានគូសបញ្ជាក់ថា គម្រោង«ផ្លូវរថភ្លើងក្រោមដី និង លើអាកាស»ក្នុងទីក្រុងភ្នំពេញនេះ គឺសាងសង់ឡើងតភ្ជាប់ស្ទើរគ្រប់ទីតាំង និងទីកន្លែង ជាពិសេសលើតំបន់ដែលមានដង់ស៊ីតេប្រជាជនរស់នៅខ្ពស់ នៃរាជធានីភ្នំពេញ ដែលអាចចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងក្រុងប្រកបដោយប្រសិទ្ធភាព។

បច្ចុប្បន្នគម្រោងនេះ ត្រូវបានក្រុមអ្នកជំនាញរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន និង ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) តំណាងក្រុមហ៊ុនគមនាគមន៍ និង សំណង់ចិន (CCCC) និង មន្ត្រីបច្ចេកទេសមកពីអង្គភាពពាក់ព័ន្ធ កំពុងសិក្សាការងារបច្ចេកទេសបន្លែម និងរៀបចំគម្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យសម្រេច។

ក្រុមហ៊ុនទទួលសិទ្ធិសាងសង់ កំពុងសិក្សាដោយផ្អែកលើមូលដ្ឋាននៃការប្រៀបធៀបតម្លៃឯកតាចំណាយលើការសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬផ្លូវរថភ្លើងលើអាកាស(Monorail) រយៈពេលនៃការសាងសង់ តម្លៃប្រតិបត្តិការ និង ចំណាយលើការថែទាំ ជាដើម… ។ល។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្វាគមន៍ចំពោះគម្រោងនេះ និង បានជំរុញឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនធ្វើការសិក្សាឱ្យបាន ស៊ីជម្រៅបន្ថែមទៀតលើចំណុចដែលនៅខ្វះចន្លោះមួយចំនួនទៀត គឺធ្វើយ៉ាងណាឱ្យគម្រោងនៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានការរីកចម្រើន និង ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍៕

Khcct banner

អត្ថបទទាក់ទង