Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

ការវិនិយោគនៅកម្ពុជាកើនឡើងជិត៧%ក្នុងទុនវិនិយោគជាង២ពាន់លានដុល្លារនៅត្រីមាសទី១ឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
គម្រោងវិនិយោគលើវិស័យឧស្សាហកម្មនៅកម្ពុជានាពេលកន្លងទៅ (រូបភាព៖ Z1 News) 

ភ្នំពេញ៖ ការវិនិយោគ នៅត្រីមាសទី១ ឆ្នាំ២០២២, គម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសរុបមានចំនួន ៤៧ គម្រោង បានកើនឡើង ៣ គម្រោង ស្មើនឹង ៦,៨%។ ទុនវិនិយោគសរុបចំនួន ២ ៥២០,៦ លានដុល្លារអាមេរិក បានកើនឡើង ១៤,២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ស្ដីពី ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និង ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២២។

បើតាមរបាយការណ៍ គម្រោងទាំង៤៧នេះ បានបង្កើតឱកាសការងារដល់បុគ្គលិក កម្មករ សរុបចំនួន ៣៧,៤០៦នាក់ បានកើនឡើង ២៨,១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ គម្រោងវិនិយោគនេះបានចូលរួមវិនិយោគទាំងការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស។

ក្នុងនោះ ការនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៤៣ គម្រោង កើនឡើង១៥ គម្រោង ស្មើនឹង ៥៣,៦% បានបង្កើតឱកាសការងារដល់បុគ្គលិក កម្មករ ចំនួន ៣៥,០៤២នាក់ បានកើនឡើង៥២,០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ គម្រោងនេះបានចំណាយទុនវិនិយោគចំនួន ២,២១៩.៤២ លានដុល្លារអាមេរិក បានកើនឡើង ២១០,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

ក្នុងនោះ ការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសនេះ បានបោះទុនវិនិយោគលើវិស័យកសិកម្ម ៦០.៣៧លានដុល្លារអាមេរិក កើនឡើង ១០៧.៩% បើធៀបនឹងឆ្នាំ២០២១, ថាមពល ៣៨៩.៤១លានដុល្លារអាមេរិក កើនឡើង ៦០៧.៧% បើធៀបនឹងឆ្នាំ២០២១, ឧស្សាហកម្ម ២០២.៧៥លានដុល្លារអាមេរិក ធ្លាក់ចុះ ៦៥.៤% បើធៀបនឹងឆ្នាំ២០២១, សេវាកម្ម ចំនួន ១៣២៥.០០លានដុល្លារអាមេរិក កើនឡើង ១៣២២១.៣% បើធៀបនឹងឆ្នាំ២០២១, និង ទេសចរណ៍ ១២៩.០០ លានដុល្លារអាមេរិក។

រីឯគម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៤គម្រោង ធ្លាក់ចុះ ១២គម្រោង ស្មើនឹង ៧៥.០% បានបង្កើតឱកាសការងារដល់បុគ្គលិក កម្មករ ចំនួន ២,៣៦៤នាក់ ធ្លាក់ចុះ ៦១,៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ គម្រោងនេះ បោះទុនវិនិយោគសរុបចំនួន ៣០១.១៨ លានដុល្លារអាមេរិក បានធ្លាក់ចុះ ៧៩.៨ % ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។

គម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចនេះ បានបោះទុនវិនិយោគលើវិស័យឧស្សាហកម្មតែមួយគត់ ចំនួន ៣០១.១៨ លានដុល្លារអាមេរិក ដែលបានកើនឡើង៤៤.២%ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១៕

Khcct banner

អត្ថបទទាក់ទង