Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

ខេត្តព្រះសីហនុដំឡើងរូបសំណាក«ព្រះស្កន្ទគង់លើក្ងោក»ដើម្បីទាក់ទាញភ្ញៀវទេសចរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្រះស្កន្ទគង់លើក្ងោក

ខេត្តព្រះសីហនុ៖ រូបសំណាកព្រះស្កន្ទគង់លើក្ងោក មានកម្ពស់ជាង ៦ម៉ែត្រ សាងសង់ពីស្ពាន់ ត្រូវបានដំឡើងស្ថិតនៅចំណុចប្រសព្វវិថី២ធ្នូ និងវិថីសម្តេចតេជោ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយគ្រោងនឹងរួចរាល់ក្នុងរយៈពេល២សប្តាហ៍ទៀត។

រូបសំណាក«ព្រះស្កន្ទគង់លើក្ងោក» មានកម្ពស់ ៦,១៨ ម៉ែត្រដំឡើងនៅត្រីកោណ ស្ថិតនៅទីប្រសព្វគ្នារវាង វិថីតេជោនឹងវិថី២ធ្នូហើយនៅពេលដាក់លើបល្ល័ង្គ កម្ពស់៦,១៨ម៉ែត្រ សរុបកម្ពស់១២,៣៦ ម៉ែត្រ។ រូបព្រះស្កន្ទ ត្រូវបានធ្វើទាំងស្រុងក្នុងប្រទេសកម្ពុជា ខុសពីរូបសំណាកព្រះថោង នាងនាគ ដោយវាមាន ទំហំតូចជាហេតុធ្វើឱ្យរោងចក្រស្ពាន់នៅកម្ពុជា អាចមានសមត្ថភាពចាក់ស្ពាន់រូបសំណាកនេះបាន។

រូបសំណាក«ព្រះស្កន្ទគង់លើក្ងោក» ជាឥរិយាបថដែលព្រះអង្គយាងពីធ្វើសង្រ្គាម បន្ទាប់ពីឈ្នះសង្គ្រាមព្រះអង្គ បានគង់លើសត្វក្ងោក។រូបសំណាកត្រូវបានចំណាយពេល គូរ និង ចាក់ស្ពាន់ ក្នុងប្រទេសកម្ពុជាប្រមាណ ៧ខែ ហើយការដំឡើងនេះ គឺដើម្បីបង្ហាញពីវប្បធម៌ និង សុខសន្តិភាព។

គួរបញ្ជាក់ថា រូបសំណាក«ព្រះស្កន្ទគង់លើក្ងោក» ក្លាយជារូបសំណាកទី៤ បន្ទាប់ពីរូបសំណាកធំៗចំនួន៣ផ្សេងទៀត ដែលត្រូវបានកសាងលើទឹកដី ខេត្តព្រះសីហនុ បន្ទាប់ពីរូបព្រះថោង នាងនាគ កម្ពស់២១ម៉ែត្រ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ និង អន្តរជាតិ។

បើតាមអ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការសាងសង់រូបសំណាកទាំងនេះ គឺជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យមកទស្សនា ខេត្តជាប់សមុទ្រមួយនេះ៕


Khcct banner

អត្ថបទទាក់ទង