Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

លទ្ធផលឆ្នោតផ្លូវការ៖គណបក្ស៩ទទួលបានអាសនៈ,CPPបាន៩,៣៧៦អាសនៈគ្រប់គ្រង១៦៤៨ឃុំ/សង្កាត់,CLPបាន២១៩៨អាសនៈគ្រប់គ្រង៤ឃុំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសអំពីលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។ ជាលទ្ធផលផ្លូវការ : គណបក្ស៩ទទួលបានអាសនៈ ដោយគណបក្សប្រជាជនកម្ពុជាវ៉ាដាច់គេទទួលបានអាសនៈចំនួន ៩៣.៧៦ អាសនៈ , មេឃុំចំនួន ១៦៤៨ឃុំ , ជំទប់ទី១ ចំនួន ១៦១៨ និងជំទប់ទី២ ចំនួន ២៦១។ ចំណែកគណបក្សភ្លើងទៀនជាគណបក្សប្រឆាំង ទទួលបាន តំណែងមេឃុំចំនួន៤ ជំទប់ទី១ ចំនួន២៥នាក់ ជំទប់ទី២ ចំនួន១៣៦០នាក់។

គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន១៩អាសនៈ (ជំទប់ទី១ ចំនួន៤នាក់ ជំទប់ទី២ ចំនួន១២នាក់) គណបក្សខ្មែររួបរួមជាតិទទួលបាន ១៣អាសនៈ (ជំទប់ទី១ ចំនួន១នាក់ ជំទប់ទី២ចំនួន១០នាក់) គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន៦អាសនៈ (ជំទប់ទី១ ចំនួន២នាក់ ជំទប់ទី២ ចំនួន២នាក់) គណបក្សខ្មែរស្រលាញ់ជាតិទទួលបាន៥អាសនៈ (ជំទប់ទី១ ចំនួន២នាក់ ជំទប់ទី២ ចំនួន២នាក់) គណបក្សយុវជនកម្ពុជាទទួលបាន៣អាសនៈ (ជំទប់ទី២ ចំនួន៣នាក់) គណបក្សកម្ពុជានិយមទទួលបាន១អាសនៈ (ជំទប់ទី២ ចំនួន១នាក់) និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន១អាសនៈ (ជំទប់ទី២ ចំនួន១នាក់)។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ មានប្រជាពលរដ្ឋបានទៅបោះឆ្នោតសរុបចំនួន ៧,៣៩៤,៤២៧នាក់ ស្មើនឹង៨០.៣២ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់។ ក្នុងនោះមានសំឡេងបានការចំនួន ៧,២៣៧,០៣៧នាក់ និងសំឡេងមិនបានការចំនួន ១៥៧,៣៩០នាក់៕

Khcct banner

អត្ថបទទាក់ទង