Yearendyearend1140x150

ម្ចាស់អាជីវកម្មទេសចរណ៍ដែលត្រូវការឥនទានអាចស្នើសុំកម្ចីឥណទានក្នុងទំហំទឹកប្រាក់៤០ម៉ឺនដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការ និងជាប្រធាន អនុក្រុមការងារគាំពាសហគ្រាសនិងការងារក្នុងវិស័យទេសចរណ៍ (រូបភាព៖ ក្រសួងទេសចរណ៍) 

ភ្នំពេញ៖ អាជីវកម្មទេសចរណ៍ដែលមានតម្រូវការឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ហើយមានកង្វះខាតទ្រព្យបញ្ជាំ ក្នុងនោះម្ចាស់អាជីវកម្មទេសចរណ៍អាចស្នើសុំកម្ចីឥណទានពីគ្រឹះស្ថាន ហិរញ្ញវត្ថុចូលរួម ក្នុងទំហំទឹកប្រាក់អតិបរមារហូតដល់៤០០,០០០ដុល្លារអាមេរិក ក្នុងអត្រាការប្រាក់សម្បទាន ប្រចាំឆ្នាំ ៦.៥% ដោយមានឬគ្មានទ្រព្យបញ្ជាំដើម្បីធានាកម្ចីបាន។

ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការ និងជាប្រធាន អនុក្រុមការងារគាំពាសហគ្រាសនិងការងារក្នុងវិស័យទេសចរណ៍ មានប្រសាសន៍ថា កម្មវិធីធានាឥណទាន (Credit Guaranteed Scheme)បានដាក់ឱ្យ ដំណើរការចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា (Credit Guarantee Corporation of Cambodia-CGCC) ដើម្បីផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នកម្ចីនិងបង្កើនបរិយាបន្នហិរញ្ញវត្ថុ ដោយទទួលបានដើមទុនដំបូង សមមូលនឹងទឹកប្រាក់២០០លានដុល្លារអាមេរិកពីរាជរដ្ឋាភិបាល។

ឯកឧត្តមបានបន្ថែមថា កម្មវិធីធានា ឥណទាននេះនឹងជួយសម្រួលដល់អាជីវកម្មទេសចរណ៍ដែលមានតម្រូវការឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូល រួមហើយមានកង្វះខាតទ្រព្យបញ្ជាំ ក្នុងនោះម្ចាស់អាជីវកម្មទេសចរណ៍អាចស្នើសុំកម្ចីឥណទានពីគ្រឹះស្ថាន ហិរញ្ញវត្ថុចូលរួម ក្នុងទំហំទឹកប្រាក់អតិបរមារហូតដល់៤០០,០០០ដុល្លារអាមេរិក ក្នុងអត្រាការប្រាក់សម្បទាន ប្រចាំឆ្នាំ ៦.៥% ដោយមានឬគ្មានទ្រព្យបញ្ជាំដើម្បីធានាកម្ចីបាន។

ទន្ទឹមនឹងនេះ លោក ណូ លីដា អគ្គនាយករងនៃសាជីវកម្មធានាឥណទានកម្ពុជាបានបញ្ជាក់ថា អាជីវកម្មទេសចរណ៍ ត្រូវបំពេញនូវគុណវុឌ្ឍិមួយចំនួន ដូចជា៖ ១).អាជីវកម្មដែលមានម្ចាស់ភាគហ៊ុនជាសញ្ជាតិខ្មែរ (កាន់កាប់ ភាគហ៊ុនលើសពី៥០%), ២).អាជីវកម្មដែលបានចុះបញ្ជីជាមួយអាជ្ញាធរព័ន្ធ ឬមិនបានចុះបញ្ជីត្រូវតែចុះបញ្ជី បន្ទាប់ពីទទយលបានការធានាឥណទាននិង ៣).អាជីវកម្មដែលមានលទ្ធភាពសងត្រលប់វិញ។

លោកបាន បញ្ជាក់បន្ថែមថា ដើម្បីទទួលបានលិខិតបញ្ជាក់ការធានាឥណទាន (Letter of Guarantee-LG) អាជីវកម្ម ទេសចរណ៍អាចធ្វើការទំនាក់ទំនងទៅគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីស្នើសុំកម្ចីក្នុងគម្រោងសហហិរញ្ញប្ប ទានស្តារនិងជំរុញកំណើនទេសចរណ៍ ដោយគ្រាន់តែបញ្ជាក់ថាអាជីវកម្មមានតម្រូវការស្នើសុំលិខិតធានា ឥណទានឬទេ? ក្រោមការអនុម័តកម្ចី គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមនឹងដាក់ពាក្យស្នើសុំមកសាជីវកម្មធានា ឥណទាន កម្ពុជា ដើម្បីផ្តល់លិខិតធានាឥណទានជាការស្រេច៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង