Yearendyearend1140x150

ចិនពង្រីកកម្មវិធីបណ្តុះបណ្តាលពាណិជ្ជកម្មអេឡិចត្រូនិកដល់កសិករ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ចិនពង្រីកកម្មវិធីបណ្តុះបណ្តាលពាណិជ្ជកម្មអេឡិចត្រូនិកដល់កសិករ ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ប្រទេសចិន កំពុងរៀបចំសិក្ខាសាលាបច្ចេកវិទ្យាឌីជីថលក្នុងសប្តាហ៍នេះ សម្រាប់កសិកររបស់ប្រទេសចិន។

ក្នុងអំឡុងពេលវគ្គបណ្តុះបណ្តាលស្មាតហ្វូនរយៈពេលមួយសប្តាហ៍ ដែលបានចាប់ផ្តើមនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២១ ខែមិថុនា កសិករកំពុងរៀនពីរបៀបធ្វើទីផ្សារផលិតផលតាមអ៊ីនធឺណិត ផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្ម និងប្រើប្រាស់កសិកម្មឆ្លាតវៃ។ ហើយការផ្តោតសំខាន់ គឺបង្រៀនកសិករឱ្យនាំយកផលិតផលពីកសិដ្ឋានមកតុតាមរយៈ ពាណិជ្ជកម្មអេឡិចត្រូនិច។

អ្នកនាង Gan Youqin ដែលជាកសិករឡាយផ្ទាល់បាននិយាយថា «ផលិតផលកសិកម្មពីស្រុកកំណើត ត្រូវបានលក់ទៅឱ្យប្រទេសទាំងមូល។ យើងបានលក់ ២.២៥ លានគីឡូក្រាម ដែលទទួលបានចំណូល ២២ លានយ័ន (ប្រហែល ៣.២៧ លានដុល្លារអាមេរិក) ក្នុងឆ្នាំនេះ» ។

កម្មវិធីនេះបានបណ្តុះបណ្តាលកសិករជាង ១៤០ លាននាក់ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនក្នុងឆ្នាំ ២០១៦។ ជាង ៤០ លាននាក់បានចូលរួមជារៀងរាល់ឆ្នាំក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

លោក Chen Ping មន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទចិន បាននិយាយថា មានកម្មវិធីទូរស័ព្ទកាន់តែច្រើនឡើងដែលអាចបម្រើដល់ផលិតកម្មកសិកម្ម ទីផ្សារ និងអភិបាលកិច្ចជនបទ។ កម្មវិធីនេះ កាន់តែងាយស្រួល និងបំពេញតម្រូវការរបស់កសិករកាន់តែប្រសើរឡើង។ ចំនួនអ្នកប្រើប្រាស់របស់ពួកគេ បានកើនឡើងយ៉ាងឆាប់រហ័ស ដែលជួយកែលម្អជំនាញឌីជីថលរបស់កសិករ ។

ស្ថិតិរបស់រដ្ឋាភិបាលបង្ហាញថា នៅចុងឆ្នាំមុនមានអ្នកប្រើប្រាស់អ៊ីនធឺណេតប្រហែល 284 លាននាក់នៅក្នុងតំបន់ជនបទរបស់ប្រទេសចិន ជាមួយនឹងអត្រាមានអ៊ីនធឺណិតត្រឹមតែជាង 57 ភាគរយប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង