Yearendyearend1140x150

សហព័ន្ធស្រូវអង្ករកម្ពុជាថា ការនាំចេញអង្ករសរុបអាចនឹងកើនដល់៧៥ម៉ឺនតោននៅឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាបានព្យាករណ៍ថា ការនាំចេញអង្ករក្នុងឆ្នាំ២០២២នេះ អាចសម្រេចបាន ចន្លោះពី ៧០ ទៅ៧៥ម៉ឺនតោន មានកំណើនជាង១០ម៉ឺនតោន បើធៀបនឹងឆ្នាំ២០២១។ នេះបើតាមប្រសាសន៍លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងពិធីសម្ពោធម៉ាកសមូលហភាព អង្ករក្រអូប និងអង្ករដំណើប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

លោកឧកញ៉ា ហ៊ុន ឡាក់ បានមានប្រសាសន៍ថា បើតាមការព្យាករណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់ឆ្នាំ២០២២ ការនាំចេញអង្កររបស់កម្ពុជាអាចនឹងមានកំណើន ជាង១០ម៉ឺនតោន ធៀបនឹងឆ្នាំ២០២១ ពោលគឺចន្លោះពី ៧០ ទៅ៧៥ម៉ឺនតោន។

លោកឧកញ៉ាបញ្ចាក់ថា គិតត្រឹមសប្តាហ៍ទី៣ នៃខែមិថុនា ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទ ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន៥៣ក្រុមហ៊ុន បានចំនួនប្រមាណ ជាង៣១ម៉ឺនតោន មានកំណើន ២១.៧៣ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២១។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២នេះ កម្ពុជានាំអង្ករទៅចិនបានប្រមាណ ១៤៩,៤៧៧តោន កើនឡើង ៥២,៦៨ភាគរយ នៃបរិមាណនាំចេញអង្ករសរុបរបស់កម្ពុជា ដែលមានជាង ២៨០,០០០តោន។ រីឯការនាំចេញទៅអឺរ៉ុបមានចំនួន ៨១,៩៣១តោន កើនឡើង ២៨,៨៨ភាគរយ តំបន់អាស៊ាន ២៥,៦៩១តោន កើនឡើង ៩,០៦ភាគរយ និងទិសដៅផ្សេងៗមានចំនួន ២៦,៦០៦តោន កើនឡើង ៩,៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង