Yearendyearend1140x150

ព្រឹត្តិការណ៍«ទិវាយោគៈអន្តរជាតិលើកទី៨»នៅកម្ពុជាមានមនុស្សប្រមាណជាង៥០០នាក់បានចូលរួម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ព្រឹត្តិការណ៍«ទិវាយោគៈអន្តរជាតិលើកទី៨» នៅក្នុងបរិវេណទីធ្លា ស្តាតអូឡាំពិក (រូបភាព៖ ក្រសួងទេសចរណ៍) 

ភ្នំពេញ៖ ក្រសួងអប់រំ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍«ទិវាយោគៈអន្តរជាតិលើកទី៨» នៅក្នុងបរិវេណទីធ្លា ស្តាតអូឡាំពិក កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ។ ព្រឹត្តិការណ៍នេះមានមនុស្សប្រមាណជាង៥០០នាក់ បានចូលរួម។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍។

នៅក្នុងឱកាសនេះ ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់លើកិច្ចសហការរៀបចំទិវានេះ ដើម្បីជួយលើកកម្ពស់កាហាត់យោគៈនៅកម្ពុជា ពិសេសការហាត់ក្នុងការដកដង្ហើម ភាពអត់ធ្មត់ និងជួយពង្រឹងនូវកាយយសម្បទារឹងមាំ ពង្រឹងនូវផ្នែកផ្លូវចិត្ត ជាពិសេសឱ្យមានភាពអត់ធ្មត់ មានកាយសម្បទាទន់ភ្លន់ និងរឹងមាំ ហើយកាហាត់យោគៈ គឺជាការផ្សារភ្ជាប់រវាងរឿងកាយរបស់ ចិត្តគំនិតទៅជាមួយនឹងពិភពខាងក្រៅផងដែរ។

ជាមួយគ្នានេះ លោកជំទាវ ដេវ យ៉ានី ឃុបាហ្គាដ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍យោគៈអន្តរជាតិ បានប្រារព្ធធ្វើឡើងនៅទូទាំងពិភពលោក ប្រកបដោយភាពរីករាយ។ យោគៈ ជាសិល្បៈ និងវិជ្ជានៃការរស់នៅប្រកបដោយសុខភាពល្អ ដែលនាំឱ្យមានភាពសុខដុមល្អឥតខ្ចោះរវាងចិត្ត រូបមនុស្ស និងធម្មជាតិ និងការដឹងជាសកល។

ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានឱ្យដឹងដែរថា ក្រសួងទេសចរណ៍ បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បានរៀបចំទិវាយយគៈអន្តរជាតិ និងទទួលបានជោគជ័យ៦លើករួចមកហើយ នៅគ្រប់គោលដៅទេសចរណ៍ដ៏ពេញនិយមចំនួន៤ គឺរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, នៅខេត្តបាត់ដំបង។ លំហាត់ប្រាណយោគៈ គឺមានអត្ថប្រយោជន៍ទ្វេដង ដើម្បីសារពាង្គកាយកាយមាំមួន កាយសម្បទារឹងមាំ ហើយកាត់បន្ថយភាពតានតឹងផ្លូវចិត្ត និងរក្សាបាននូវសុខភាពសុវត្ថិភាពក៏ដូចជាការចូលរួមទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវ។

ឯកឧត្ដម ប៉ាក់ សុខុម បានបន្តថា ព្រឹត្តិការណ៍នេះ កម្ពុជាចូលរួមអបអរសាទរជាមួយបណ្ដាប្រជាជាតិនានា លើពិភពលោក ឲ្យបានស្គាល់កម្ពុជា និងឥណ្ឌាកាន់តែច្បាស់ ក៏ដូចជាចូលរួមផ្សព្វផ្សាយ អំពីការបើកប្រទេសឡើងវិញនៃវិស័យទេសចរណ៍របស់កម្ពុជាឡើងវិញផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង