Cctime ezgif.com resize
Img 0571

សាកលវិទ្យាល័យខេមតិច និងក្រុមហ៊ុនHuawei ចុះMOUពង្រឹងកិច្ចសហប្រតិបត្តិការសា្ថប័នទាំងពីរ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច និងក្រុមហ៊ុនHuawei បានប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងសា្ថប័នទាំងពីរលើការផ្តល់ការសិក្សាវគ្គខ្លី និងរយៈពេលវែងលើជំនាញNetwork និងCloud Computing ការផ្តល់ឱកាសហាត់ការនិងអាហារូបករណ៍សម្រាប់និស្សិតខេមតិច ព្រមទាំងការរៀបចំបណ្តុះបណ្តាលជំនាញ សិក្ខាសាលា និងការតាំងពិព័ណ៌ផងដែរ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅកាលរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ ខេមតិច ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រវាងអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យខេមតិច និងលោក យ៉ៅ យូយ៉ា (Yao Yuya) អគ្គនាយកនៃតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន ហួរវៃ ថេកណឡជី (ខេមបូឌា) ក្រោមអធិបតេយ្យភាពរបស់ឯកឧត្តម ឆែម គាតរឹទ្ធីរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោក ឆាង ជៀន(Chang Jian) អនុប្រធានបេសកម្មនៃស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។

ថ្លែងក្នុងពិធីនេះ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ និងការផ្សាភ្ជាប់រវាងក្រុមហ៊ុនហួរវៃ និងសាកលវិទ្យាល័យខេមតិច ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញ និងបង្កើតនូវចំណេះដឹងថ្មីតាមរយះការស្រាវជ្រាវ គឺពិតជាមិនអាចខ្វះបានឡើយនៅក្នុងបរិបទ សាកលលោកបច្ចុប្បន្ននេះ។ ការចាប់ដៃគូនេះគឺធ្វើឡើងក្នុង ទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យ និងវិស័យឯកជនលើការអភិវឌ្ឍបំណិន ការស្រាវជ្រាវ និងនវានុវត្តន៍ផ្នែកខាងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធអប់រំរបស់ខេមតិច ឲ្យឈានឡើងទៅមួយកម្រិតទៀត ដែលអាចប្រកួតប្រជែងជាមួយសាកលវិទ្យាល័យធំៗនៅក្នុងសាកលលោក និងធានាឲ្យបាននូវគុណភាពអប់រំមួយទទួលស្គាល់ជាអន្តរជាតិ។

អ្នកឧកញ៉ាបណ្ឌិត បានគូសបញ្ជាក់ដែរថា ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍតិចឡូណូជីថ្មីៗ ព្រមទាំងភាពជាដៃគូដើម្បី លើកកម្ពស់គុណភាពអប់រំ ក៏ត្រូវការ ការចូលរួមចំណែក និងគាំទ្រផងដែរពីវិស័យរដ្ឋ និងស្ថានទូតចិននៅកម្ពុជា តាមរយះមូលនិធិស្រាវជ្រាវ ការផ្តល់អាហារូបករណ៍ និងឱកាសផ្លាស់ប្តូរនិស្សិត ដល់សិស្សានុសិស្សរបស់កម្ពុជាឲ្យបានទៅបន្តការសិក្សានៅសាកលវិទ្យាល័យធំៗដែលមានគុណភាពខ្ពស់នៅប្រទេសចិន។

ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច បានថ្លែងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យខេមតិច និងក្រុមហ៊ុនHuawei នឹងផ្តល់ប្រយោជន៍ជាច្រើនដូចជា ខាងក្រុមហ៊ុនHuaweiនឹងផ្តល់ជំនួយមួយចំនួនដើម្បីផ្តល់អាហារូបករណ៍ដល់និស្សិត និងទេពកោសល្យរបស់ពលរដ្ឋខ្មែរដែលមានឆ្លាតវៃ ពូកែក្នុងការសិក្សា ប៉ុន្តែខ្វះលទ្ធភាពសិក្សា។ បន្ថែមនេះ ក្រុមហ៊ុនHuawei នឹងផ្តល់ជាបច្ចេកវិទ្យាចុងក្រោយទាក់ទង Smart Education, Smart Classroom, Cloud Computing, AI ដើម្បីឲ្យនិស្សិត ក៏ដូចជាលោកគ្រូអ្នកគ្រូនៃសាកលវិទ្យាល័យខេមតិចបានយល់អំពីបច្ចេកវិទ្យា និងទីផ្សារចុងក្រោយនៃវិស័យដែលផ្តោតលើការអប់រំបរិញ្ញាបត្រ។

លោកបណ្ឌិត ឃៀង សុធី បន្តថា កិច្ចសហការនេះនឹងផ្តល់ជាឱកាស ដើម្បីឲ្យសិស្សនិស្សិតបានទស្សនកិច្ចសិក្សា និងធ្វើកម្មសិក្សានៅក្រុមហ៊ុនHuawei នៅក្នុងស្រុក និងនៅក្នុងប្រទេសចិន។ ទី៤ ទាក់ទងនឹងការស្រាវជ្រាវ និងនវានុវត្តន៍ ឃើញថាក្រុមហ៊ុនHuawei បានវិនិយោគជាច្រើនទៅលើផ្នែកស្រាវជ្រាវនិងការអភិវឌ្ឍន៍ ដើម្បីឲ្យមានជានវានវត្តន៍ថ្មី ត្រូវការវិនិយោគ និងបណ្តុះបណ្តាលទៅលើផ្នែកនេះ ហើយការវិនិយោគនេះត្រូវការការសហការស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រនៅក្នុងក្រុមហ៊ុន និងសាកលវិទ្យាល័យដែលឈានមុខ។ លោកបណ្ឌិតសង្ឈឹមថា សាស្ត្រាចារ្យលោកគ្រូអ្នកគ្រូ និងអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាខេមតិច សហការជាមួយនឹងបុគ្គលិករបស់ក្រុមហ៊ុនHuawei ទាំងនៅក្នុងស្រុក និងនៅប្រទេសចិន ដើម្បីឲ្យមាននវានុវត្តន៍កើតឡើង ក្នុងការបម្រើដល់ការអភិវឌ្ឍសង្គមជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង