Yearendyearend1140x150
Img 0571

កងទ័ពចិនធ្វើសមយុទ្ធដើម្បីពង្រឹងការហ្វឹកហ្វឺននិងសមត្ថភាពប្រយុទ្ធរបស់នាវិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កងទ័ពចិនធ្វើសមយុទ្ធដើម្បីពង្រឹងការហ្វឹកហ្វឺននិងសមត្ថភាពប្រយុទ្ធរបស់នាវិក ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ កងកម្លាំងប្រយុទ្ធតាមនាវានៃកងទ័ពជើងទឹកចិន បានបង្កើនការហ្វឹកហ្វឺនរបស់ខ្លួន ដើម្បីពង្រឹងការហ្វឹកហ្វឺន បង្កើនសមត្ថភាពប្រយុទ្ធរបស់នាវិកនៅលើនាវាផ្ទុកយន្តហោះរបស់កងទ័ពជើងទឹកចិន។

លោក Wang Liang ដែលជាមេបញ្ជាការនៅសមុទ្រ បាននិយាយថា សមយុទ្ធយុទ្ធសាស្ត្រនាពេលថ្មីៗនេះ បានធ្វើឲ្យតអ្នកបើកយន្តហោះតាមនាវា មានការរីកចម្រើនយ៉ាងខ្លាំងក្នុងការចាក់បំពេញប្រេងនៅលើអាកាសពេលយប់ (AAR) ការជ្រៀតចូលការពារដែនសមុទ្រក្នុងរយៈកម្ពស់ទាប ការវាយប្រហារពីអាកាសទៅដី និងការស្ទាក់ចាប់តាមអាកាសយ៉ាងជិតស្និទ្ធ ដែលទាំងនេះត្រូវបានបញ្ចូលទៅក្នុងវគ្គបណ្តុះបណ្តាលរបស់ពួកគេ។

លោក Yuan Wei មន្ត្រីកងទ័ពជើងទឹកបាននិយាយថា កងនាវាចរកំពុងធ្វើការហ្វឹកហ្វឺនជាប្រចាំរបស់ខ្លួនជាមួយនឹងការស្ទាក់ចាប់ពីលើអាកាស និងបេសកកម្មអមការពារ ដែលរួមបញ្ចូលដើម្បីបង្កើនសមត្ថភាពប្រយុទ្ធជាប្រព័ន្ធ។

លោក Yuan បានសង្កត់ធ្ងន់ថា «គ្មានប្រព័ន្ធ គ្មានសមត្ថភាពប្រយុទ្ធ សមរភូមិនៅថ្ងៃស្អែក គឺប្រាកដជាការប្រយុទ្ធពីប្រព័ន្ធមួយទៅប្រព័ន្ធមួយ។ យើងត្រូវតែគិតក្នុងន័យធំនិងជាប្រព័ន្ធ បើមិនដូច្នេះទេ សូម្បីតែកងទ័ពដ៏ល្អបំផុតក៏មិនអាចផ្តល់ឱ្យពួកគេនូវការប្រយុទ្ធឲ្យបានល្អបំផុតដែរ»៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង