Cc time
Cct850x100 1
Sme laon web banner(1800 x 300)

លោក បៃដិន ចង់ផ្អាកការប្រមូលពន្ធប្រេងរយៈពេលបីខែដើម្បីបន្ធូរបន្ថយសម្ពាធ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក បៃដិន ចង់ផ្អាកការប្រមូលពន្ធប្រេងរយៈពេលបីខែដើម្បីបន្ធូរបន្ថយសម្ពាធ ប្រភពរូប៖ ស៊ីនហួរ

អាម៉េរិក៖ ដោយប្រឈមមុខនឹងតម្លៃប្រេងក្នុងស្រុកឡើងខ្ពស់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី ២២ នឹងស្នើឱ្យសភាអនុម័តការផ្អាកការប្រមូលពន្ធប្រេងរបស់សហព័ន្ធរយៈពេលបីខែ ដើម្បីបន្ធូរបន្ថយសម្ពាធលើការរស់នៅរបស់ប្រជាជន និងជំរុញការវាយតម្លៃការអនុម័ត។

មន្ត្រីរដ្ឋបាលជាច្រើននាក់ដែលដឹងអំពីបញ្ហានេះបានប្រាប់សារព័ត៌មាន Associated Press ថា លោក បៃដិន នឹងស្នើទៅសភាឱ្យផ្អាកការប្រមូលពន្ធលើឧស្ម័ន និងម៉ាស៊ូត។ ដោយពន្ធឧស្ម័នគឺ ១៨.៤ សេនក្នុងមួយហ្គាឡិន ហើយពន្ធប្រេងម៉ាស៊ូតគឺ ២៤.៤ សេនក្នុងមួយហ្គាឡិន។ សារព័ត៌មាននេះ ក៏បានរាយការណ៍ផងដែរថា ការផ្តាច់ពន្ធផ្តល់អត្ថប្រយោជន៍យ៉ាងពេញលេញដល់អ្នកប្រើប្រាស់ តម្លៃឧស្ម័ន និងប្រេង នឹងមានតម្លៃថោកជាងប្រហែល ៣.៦% ។

លើសពីនេះលោក បៃដិន ក៏នឹងអំពាវនាវដល់រដ្ឋាភិបាលឲ្យផ្អាកការយកពន្ធប្រេងឥន្ធនៈរបស់រដ្ឋ ឬផ្តល់វិធានការផ្សេងទៀត ដើម្បីបន្ធូរបន្ថយសម្ពាធសាធារណៈ។

ទិន្នន័យពីសមាគមរថយន្តអាម៉េរិកបានបង្ហាញថា តម្លៃសាំងជាមធ្យមនៅសហរដ្ឋអាមេរិកលើសពី ៥ដុល្លារក្នុងមួយហ្គាឡិនជាលើកដំបូងនៅថ្ងៃទី ១១ និងមានតម្លៃ ៤.៩៧ ដុល្លារក្នុងមួយហ្គាឡិននៅថ្ងៃទី ២១ ដែលការឡើងថ្លៃនេះ បានដាក់សម្ពាធយ៉ាងខ្លាំងលើរដ្ឋបាលលោក បៃដិន ។

ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេង រដ្ឋបាល បៃដិន បានចាត់វិធានការ រួមទាំងការប្រើប្រាស់ទុនបម្រុងប្រេងជាយុទ្ធសាស្ត្រ និងការបង្កើនបរិមាណអេតាណុលនៅក្នុងប្រេងសាំង ប៉ុន្តែទទួលបានជោគជ័យតិចតួច។

សារព័ត៌មាន Associated Press បកស្រាយថា កត្តាដូចជាការកើនឡើងតម្លៃប្រេងនៅក្នុងទីផ្សារអន្តរជាតិ ការងើបឡើងវិញនៃតម្រូវការថាមពល ការស្វែងរកប្រាក់ចំណេញរបស់ក្រុមហ៊ុន និងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដោយប្រទេសជាច្រើន បានរួមគ្នាប៉ះពាល់ដល់តម្លៃថាមពលនៅសហរដ្ឋអាមេរិក៕

Khcct banner

អត្ថបទទាក់ទង