Yearendyearend1140x150

៥ខែឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍មានជាង១ពាន់ករណី,ស្លាប់ជាង៨០០នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ការស្លាប់ និងរងគ្រោះថ្នាក់នៅលើដងផ្លូវនៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភ ខណៈគ្រាន់តែក្នុងរយៈពេល៥ខែឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១.៣៨០ ករណី កើនឡើង២៩៤លើក ស្មើ២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ និងឆ្នាំមុនៗ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ មឹន មាណវី អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

លោកជំទាវ មឹន មាណវី បានបញ្ជាក់ថា ក្នុងរយៈពេល៥ខែនេះ ចំនួនអ្នកស្លាប់មាន៨០៨នាក់ កើនឡើង ១៩២នាក់ ស្មើ៣១ភាគរយ និងអ្នករបួសមានចំនួនរហូត ដល់១.៩២៤នាក់ ដែលកើន ឡើង៣៨០នាក់ ស្មើ២៥ភាគ រយ។ ដោយឡែក សម្រាប់រយៈពេល២១ថ្ងៃ ខែមិថុនា ឆ្នាំ២០២២នេះវិញ មានអ្នកស្លាប់៩៤នាក់ ហើយបើធៀបនឹង២១ថ្ងៃនៃខែឧសភា គឺមានការកើន២០នាក់។

លោកជំទាវ បន្តថា អ្នកស្លាប់ភាគច្រើន គឺនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកំពង់ ចាម។ លោកជំទាវ មានប្រសាសន៍ថា ការខ្វះការប្រុងប្រយ័ត្នរបស់អ្នកប្រើប្រាស់ផ្លូវដូចជា៖ បើកបរក្នុងល្បឿនលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ វ៉ាជែង មិនពាក់មួកសុវត្ថិភាព នៅតែជាដើមចមនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ដោយសម្លាប់មនុស្ស និងរងរបួសជាបន្តបន្ទាប់។

សូមបញ្ជាក់ថា គណៈកម្មាធិ ការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានព្រាងនូវផែនការទសវត្សរ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១- ២០៣០ ដើម្បីកាត់បន្ថយអ្នកស្លាប់ក្នុងគម្រោងឱ្យបាន៥០ ភាគរយទៀត បន្ទាប់ពីបានអនុវត្តគម្រោង១០ឆ្នាំលើកទី១ កាលពីឆ្នាំ២០១១- ២០២០។ ផែនការរយៈពេល ១០ឆ្នាំបន្តទៀតនេះ បន្ទាប់ពីសង្កេតឃើញថា ចំនួនអ្នកស្លាប់ និងរងរបួសនៅលើដង ផ្លូវនៅតែមានចំនួនខ្ពស់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង