Yearendyearend1140x150

មីស៊ីលផ្លោងអន្តរទីបរបស់រុស្ស៊ីនឹងដាក់ពង្រាយនៅចុងឆ្នាំនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មីស៊ីលផ្លោងអន្តរទីបរបស់រុស្ស៊ីនឹងដាក់ពង្រាយនៅចុងឆ្នាំនេះ ប្រភពរូប៖ RT

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់និស្សិតបញ្ចប់ការសិក្សាកាលពីថ្ងៃអង្គារថា មីស៊ីលផ្លោងអន្តរទ្វីប Sarmat ដែលមានសមត្ថភាពដឹកនុយក្លេអ៊ែរថ្មីបំផុតរបស់រុស្ស៊ី នឹងត្រូវដាក់ពង្រាយនៅចុងឆ្នាំ ២០២២។

មីស៊ីលផ្លោងអន្តរទ្វីប Sarmat ដែលត្រូវបានបាញ់សាកល្បងកាលពីខែមេសា។ ហើយមីស៊ីលនេះ នឹងជំនួសប្រព័ន្ធ Voyevoda ចាស់ ដែលត្រូវបានគេស្គាល់ផងដែរថា ជាមីស៊ីល SS-18 Satan។

លោក Dmitry Rogozin ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី បាននិយាយកាលពីខែមេសាថា មីស៊ីលផ្លោងSarmat ដែលត្រូវបានគេហៅថា មីស៊ីល "Satan 2" គឺជាមីស៊ីលដ៏មានឥទ្ធិពលបំផុតនៃក្រុមមីស៊ីលរបស់វា ទាក់ទងនឹងរយៈចម្ងាយ និងក្បាលគ្រាប់។ លោកបន្តថា មីស៊ីលនេះត្រូវបានបង្កើតឡើងដើម្បីការពារដែនអាកាសដែលមានស្រាប់ទាំងអស់។

លោកវរសេនីយ៍ឯក Sergey Karakayev មេបញ្ជាការកងកម្លាំងរ៉ុក្កែតយុទ្ធសាស្ត្ររបស់រុស្ស៊ីបានប្រកាសក្នុងខែនេះថា ការធ្វើទំនើបកម្មជាមួយមីស៊ីលដែលត្រៀមរួចជាស្រេចសម្រាប់ប្រយុទ្ធ រួមទាំង Sarmat និងអាវុធ Avangard នឹងឈានដល់ ៨៦% នៅចុងឆ្នាំ ២០២២ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង