Yearendyearend1140x150

លីទុយអានីបញ្ជាក់ថាខ្លួនមិនបានហាមឃាត់ការដឹកជញ្ជូនរបស់រុស្ស៊ីទាំងស្រុងទេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លីទុយអានីបញ្ជាក់ថាខ្លួនមិនបានហាមឃាត់ការដឹកជញ្ជូនរបស់រុស្ស៊ីទាំងស្រុងទេ ប្រភពរូប៖ RT

លីទុយអានី៖ ក្រសួងការបរទេសរបស់ប្រទេសលីទុយអានី កាលពីថ្ងៃច័ន្ទ បានប្រគល់ចំណាត់ការមួយដល់អ្នកការទូតរបស់ទីក្រុងមូស្គូក្នុងប្រទេសនេះ ដោយពន្យល់ពីការអនុវត្តទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើការដឹកជញ្ជូនទំនិញមួយចំនួនរវាងរុស្ស៊ីផ្លូវដែកទៅកាន់ Kaliningrad ដែលជាផ្លូវដែកស្ថិតនៅចន្លោះប្រទេសប៉ូឡូញ និងលីទុយអានី។

លីទុយអានី បាននិយាយថា ខ្លួនមិនបានហាមឃាត់ទាំងស្រុងនូវការឆ្លងកាត់របស់ប្រទេសរុស្ស៊ីនៅ Kaliningrad និងមិនបានណែនាំការរឹតបន្តឹងបន្ថែមណាមួយឡើយ។ លីទុយអានី អះអាងថា ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញដែលមិនស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អឺរ៉ុប នឹងបន្តឆ្លងកាត់ទឹកដីរបស់ខ្លួនដូចធម្មតា។

ប្រទេសលីទុយអានី បានបញ្ជាក់ថា «ខ្លួនមិនបានដាក់កំហិតឯកតោភាគី បុគ្គល ឬការរឹតបន្តឹងបន្ថែមលើមធ្យោបាយធ្វើដំណើរនោះទេ។ ប្រទេសលីទុយអានីបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវទណ្ឌកម្មរបស់សហភាពអឺរ៉ុបដែលមានរយៈពេលផ្លាស់ប្តូរខុសៗគ្នា និងពេលវេលាកំណត់សម្រាប់ការចូលជាធរមាន»។

ចាប់តាំងពីពេលនោះមក អាជ្ញាធររុស្ស៊ី បានថ្កោលទោសការផ្លាស់ប្តូរនេះថា ជា "ការបិទផ្លូវសេដ្ឋកិច្ច" នៅតំបន់ Kaliningrad ។

យោងតាមអភិបាលក្រុង Kaliningrad លោក Anton Alikhanov បានព្រមានថា ការរឹតបន្តឹងថ្មីដែលហាមឃាត់ការដឹកជញ្ជូនទំនិញដូចជា ធ្យូងថ្ម លោហៈ សម្ភារៈសំណង់ និងបច្ចេកវិទ្យាទំនើបនឹងប៉ះពាល់ដល់ជិត ៥០% នៃលំហូរទំនិញទាំងអស់របស់រុស្ស៊ីទៅកាន់តំបន់ Kaliningrad ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង