Yearendyearend1140x150

ក្រុមហ៊ុនE-GetSចូលរួមឧបត្ថម្ភ«ទិវារត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី10»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ភ្នំពេញ៖ ក្រុមហ៊ុនដឹកជញ្ជូនខ្នាតយក្ស E-GetS នាថ្ងៃទី ១៩ ខែមិថុនា នេះបានចូលរួមឧបត្ថម្ភទិវារត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី10 ដែលមានការចូលរួមពីយុវជនរត់ប្រណាំងយកពានរង្វាន់ប្រមាណជាង៤០០០នាក់។

ក្រុមហ៊ុន E-GetS ដែលជាក្រុមហ៊ុនដឹកជញ្ជូន Online ដ៏ធំមួយនៅកម្ពុជាបានឲ្យដឹងថាក្រុមហ៊ុនពិតជាសប្បាយរីករាយជាខ្លាំងដែលបានចូលរួមចំណែកក្នុងទិវារត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី10 ដែលយើងឆ្លុះបញ្ជាំងឲ្យឃើញពីការខ្នះខ្នែងរបស់យុវជនកម្ពុជាក្នុងការរត់ប្រណាំងដើម្បីសុខភាព។ មិនត្រឹមតែប៉ុណ្ណោះទិវារត់ប្រណាំងមួយនេះក៏និងក្លាយទៅជាទិវាដ៏ពិសេសមួយសម្រាប់ជម្រុញនិងលើកទឹកចិត្តឲ្យយុវជនកម្ពុជាចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជាផងដែរ។


ដោយឡែកក្រុមហ៊ុន E-GetS ក៏បានចូលរួមលើកទឹកចិត្តដល់ជ័យលាភីកីឡារត់ប្រណាំងដែលជាប់ចំណាត់ថ្នាក់លេខ ១ ២ ៣ ក្នុងម្នាក់ ២០០ដុល្លា ដែលការចូលរួមឧបត្តម្ភនេះគឺទឹកចិត្តដ៏វិសេសវិសាលមួយដែលក្រុមហ៊ុនមានចេតនាវិជ្ជមានដើម្បីលើកកម្ពស់កីឡាដើម្បីសុខភាពជូនប្រជាពលរដ្ឋកម្ពុជា។

គួរបញ្ជាក់ថា ទិវារត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនេះក៏បានចាប់ផ្តើមដំណើរការម្តងទៀតបន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំដោយសារតែកូវិដ១៩។ក្នុងឆ្នាំនេះមានអ្នកចូលរួមប្រមាណ ៣៦២១នាក់ ដោយក្នុងនោះមានកីឡាការិនីជាតិ ៣២៣៦នាក់ និងបរទេសចំនួន ៣៨៥នាក់ដោយភាគច្រើនជាជនបរទេសនៅកម្ពុជានិងប្រមាណ១០%មកពីក្រៅប្រទេស។

ក្រុមហ៊ុនដឹកជញ្ជូន E-GetS គឺជាក្រុមហ៊ុនមួយដ៏ធំនៅកម្ពុជាដែលបានដំណើរការជាផ្លូវការនាឆ្នាំ ២០១៨ ដោយបានបង្កើតឡើងនៅទីក្រុង Xiamen ជាមួយនឹងទស្សនវិជ្ជានៃ "ភាពរីករាយជាមួយជីវិតងាយស្រួល" និងមានគោលបំណងដើម្បីកសាងវេទិកាសេវាជីវិតតែមួយគត់ជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិត។ ហើយក្នុងឆ្នាំជាមួយគ្នានេះដែរក្រុមហ៊ុនមួយនេះបានអូសទាញឲ្យមានអ្នកប្រើកម្មវិធី E-GetS ប្រមាណលើសពី ៨០ម៉ឺននាក់នៅកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង