Cc time
Cct850x100 1
Itt 0  web banner

មូលនិធិប្រេងថៃអាចនឹងខ្វះខាតដល់ ១០០ ពាន់លានបាតនៅចុងខែមិថុនា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មូលនិធិប្រេងថៃអាចនឹងខ្វះខាតដល់ ១០០ ពាន់លានបាតនៅចុងខែមិថុនា ប្រភពរូប៖ The nation Thailand

ថៃ៖ មូលនិធិប្រេងឥន្ធនៈអាចនឹងអាចនឹងខ្វះខាតដល់ ១០០ ពាន់លានបាត ខណៈដែលខ្លួនបន្តឧបត្ថម្ភធនប្រេង និងឧស្ម័នរាវ (LPG) ចំពេលតម្លៃប្រេងពិភពលោកកើនឡើង។

ក្រសួងថាមពលថៃបានឲ្យដឹងថា មូលនិធិបច្ចុប្បន្នមានឱនភាពចំនួន ៩១.០៨ ពាន់លានបាត ជាមួយនឹងកង្វះខាត ៥៤.៥៧ ពាន់លានបាតក្នុងគណនីប្រេងពីការឧបត្ថម្ភធន ១០.៣៤ បាតចំពោះប្រេងម៉ាស៊ូតមួយលីត្រ។

ទោះជាយ៉ាងណាក៏ដោយ តម្លៃប្រេងបន្តកើនឡើងនៅទូទាំងពិភពលោក ដោយប្រេងឆៅ West Texas ឡើងដល់ ១១៥ ដុល្លារ, ប្រេងឆៅ Brent ១១៨ ដុល្លារ, ប្រេង benzene ឡើងដល់ ១៥៧ ដុល្លារ និងម៉ាស៊ូត ១៧២ ដុល្លា ក្នុងមួយបារ៉ែល។ នេះនឹងជំរុញឱនភាពមូលនិធិប្រេងឥន្ធនៈឡើងដល់ ១០០ ពាន់លានបាតឆាប់ៗនេះ។

ក្រសួងថាមពលបានប៉ាន់ប្រមាណថា មូលនិធិនេះកំពុងចំណាយ ៥.៤២ ពាន់លានបាតក្នុងមួយសប្តាហ៍លើការឧបត្ថម្ភធនរហូតដល់ ៧៥ លានលីត្រជារៀងរាល់ថ្ងៃ និង ៦០០ លានបាតក្នុងមួយសប្តាហ៍លើការឧបត្ថម្ភធន LPG ។

ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការបានច្រានចោលការផ្លាស់ប្តូរការឧបត្ថម្ភធនលើ LPG ដើម្បីសម្រាលបន្ទុកលើមូលនិធិប្រេងឥន្ធនៈ ដោយសារការផ្លាស់ប្តូរនេះនឹងជំរុញឱ្យតម្លៃលក់រាយឡើងដល់ ២០៧.៧ បាតក្នុងមួយធុង ដែលនឹងប៉ះពាល់ដល់សាធារណជនយ៉ាងធ្ងន់ធ្ងរ៕

Khcct banner

អត្ថបទទាក់ទង