Yearendyearend1140x150

CAIF៖រោងចក្រដំឡើងរថយន្តFORDនឹងជួយទាញ«ឧស្សាហកម្មធុនធ្ងន់»កាន់តែច្រើនចូលកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ភ្នំពេញ៖ រោងចក្រដំឡើងរថយន្ត FORD នៅថ្ងៃទី ១៦ មិថុនា បានប្រកាសសម្ពោធដំណើរការជាផ្លូវការនា ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត។សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) បានសម្តែងការសាទរចំពោះការដាក់ឱ្យដំណើរការនេះ និងបានចាត់ទុកថា រោងចក្រដំឡើងរថយន្តFORDនឹងជួយទាញ«ឧស្សាហកម្មធុនធ្ងន់»កាន់តែច្រើនចូលកម្ពុជា

លោក សឿន ដារ៉ា នាយកប្រតិបត្តិ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) បានប្រាប់ស៊ីស៊ីថាមស៍ រោងចក្រដំឡើងរថយន្តអាម៉េរិក FORD ខ្នាតយក្សនេះកំពុងតែអង្រួតបេះដូងរបស់អ្នករកស៊ីមួយចំនួនធំនៅក្រៅប្រទេសឲ្យចូលមករកស៊ីនៅកម្ពុជា ហើយរោចក្រមួយនេះនឹងដើរតួយ៉ាងសំខាន់ ដើម្បីអូសទាញឧស្សាហកម្មធុនធ្ងន់ឲ្យមកវិនិយោគនៅប្រទេសកម្ពុជា។

ទាក់ទងនឹងតម្លៃយានយន្តវិញ លោក សឿន ដារ៉ា ពន្យល់ថា ទោះបីជាមានរោងចក្រផ្ទាល់ខ្លួនក៏ពិតមែនប៉ុន្តែតម្លៃយានយន្តពុំអាចចុះថ្លៃច្រើននោះទេ ពោលគឺដោយសារគ្រឿងបម្លាស់ក្រុមហ៊ុននៅតែបន្តនាំចូលពីក្រៅប្រទេសស្ទើ១០០% មកដូចច្នេះតម្លៃដឹកជញ្ជូននៅតែជាបញ្ហាប្រឈម។ តែទោះបីជាយ៉ាងណាក៏ដោយលោកយល់ថា តម្លៃយានយន្តអាចប្រែប្រួលចុះជាងមុនខ្លះ។

តែយ៉ាងណាក៏ដោយ លោក សឿន ដារ៉ា បានចាត់ទុករោងចក្រដំឡើងរថយន្តFORD ជាចំណុចចាប់ផ្តើមថ្មីមួយសម្រាប់ការអូសទាញអ្នកវិនិយោគធំៗចូលមករកស៊ីក្នុងប្រទេសកម្ពុជា ខណៈដែលថ្មីៗនេះក្រុមហ៊ុន HGB Group ក៏កំពុងនិងតម្លើងរោងចក្រថ្មីមួយនៅក្រុងប៉ោយប៉ែត ដែលជាសមិទ្ធផលថ្មីដែលកម្ពុជាទទួលបាន។

គួរបញ្ជាក់ថា រោងចក្រដំឡើងរថយន្ត FORD មានទីតាំងនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។សាងសង់លើដីប្រមាណជាង៤ហិតា មានតម្លៃប្រមាណជាង២១លានដុល្លារ។រោងចក្រនេះនឹងស្រូបយកកម្លាំងពលកម្មបានប្រមាណ ៥០០នាក់ សម្រាប់ដំណើរការខ្សែសង្វាក់ផលិតកម្ម ហើយ រំពឹងថានឹងដំឡើងបានរថយន្ដពីចន្លោះ ៤៥០០ ទៅ ៦០០០គ្រឿងក្នុងមួយឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង