Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ឈើ«ក្រញូង»ចំនួន៤ដើមអាយុកាល៥០ឆ្នាំត្រូវបានគេលួចកាប់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានប្រកាសតាមចាប់អ្នកលួចកាប់ដើមឈើពូជប្រភេទក្រញូងចំនួន ៤ដើម ដែលមានអាយុកាលប្រមាណ៥០ឆ្នាំមកហើយ។ ចំពោះអ្នកដែលបានស្គាល់ ដឹងដំណឹងពាក់ព័ន្ធនិងជនល្មើស ហើយផ្តល់ព័ត៌មានដល់សមត្ថកិច្ចរហូតឈានទៅចាប់ជនល្មើសបាន មន្ទីរកសិកម្មខេត្តសៀមរាប នឹងជូនរង្វាន់ជាប្រាក់ចំនួន ១ ០០០ដុល្លារ។

នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូចមិនស្គាល់អត្តសញ្ញាណចូលលួចកាប់ដើមឈើពូជប្រភេទក្រញូងចំនួន ៤ដើមហើយ ដែលជាបទល្មើសឧក្រឹដ្ឋបង្កការបាត់បង់ទ្រព្យសម្បត្តិ សាធារណៈ របស់រដ្ឋដ៏មានតម្លៃ នៅក្នុងចម្ការពូជឈើគ្រញូងដែលមានទំហំ ១ ៨៨០ ហិកតា ស្ថិតនៅភូមិសាស្ត្រ ឃុំ កន្ទួត ស្រុកស្វាយលើ និងឃុំនរាម ស្រុកបន្ទាយស្រី ខេីសៀមរាបត្រូវបានគ្រប់គ្រងនិងអភិវឌ្ឍតាំងពីឆ្នាំ២០០១ ក្នុងគោលបំណងថែរក្សាជីវចម្រុះ រររក្សធនធានសេនេទិចព្រៃឈើវី តំបន់លំហែកំសាន្តនិងសម្រាប់ស្រាវជ្រាវវិទ្យាសាស្ត្រ ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវចំពោះ សាធារណជនដែលបានស្គាល់ ដឹងដំណឹងពាក់ព័ន្ធនិងជនល្មើសហើយផ្តល់ព័ត៌មានដល់សមត្ថកិច្ច នឹងជូនរង្វាន់ជាប្រាក់ចំនួន ១ ០០០ដុល្លារ ហើយព័ត៌មានត្រូវបានរក្សាជាការសម្ងាត់ជូនមិនឲ្យមានបញ្ហាដល់អ្នកផ្តល់ព័ត៌មានខាងលើនេះឡើយ។ សូមទំនាក់ទំនងផ្តល់ព័ត៌មានមកលេខទូរស័ព្ទ ០៩២ ២២ ៥៥ ៥៥ និង ០៩៧ ៦៦ ៦៦ ៨៤៤ ( លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប) និងរងចាំទទួលគ្រប់ពេលវេលា។


Khcct banner

អត្ថបទទាក់ទង