Yearendyearend1140x150

ចិននឹងផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិនបន្ថែមដល់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា (រូបភាព៖ RAC)

ភ្នំពេញ៖ ស្ថានទូតចិន នឹងផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិនបន្ថែមដល់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ នេះជាការឯកភាពគ្នារវាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

នៅក្នុងជំនួបភិភាក្សាការងារ នាព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ថា រាជបណ្ឌិត្យសភា និថស្ថានទូរចិន បានឯកភាពគ្នាបញ្ហាសំខាន់ៗ ចំនួន៤ចំណុច ក្នុងនោះរួមមានទាំង ការបន្តនិងបង្កើនកិច្ចសហប្រតិបត្តិការវាងរាជបណ្ឌិត្យសភាកម្ពុជានិងស្ថាប័នសិក្សាស្រាវជ្រាវរបស់ប្រទេសចិន។ ក្រៅពីនេះ ក៏ឯកភាពថា នឹងបន្តផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាលភាសាចិននៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាដែរ។

បន្ថែមពីនេះ ស្ថានទូតចិននឹងផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិនបន្ថែមដល់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយស្មារតីអង្គប្រជុំ ក៏សិក្សាលទ្ធភាពនឹងដាក់ឱ្យដំណើរការមជ្ឈមណ្ឌល China Ready Centre នៅរាជបណ្ឌិត្យសភាកម្ពុជា នាពេលខាងមុខទៀតផង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង