Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ប្រមុខការទូតកម្ពុជា-ថៃ ជួបពិភាក្សាពីការផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋនៅមីយ៉ាន់ម៉ា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី១៦មិថុនា បានអញ្ជើញជួបពិភាក្សាជាមួយលោកជំទាវ Pornpimol Kanchanalak ប្រេសិតពិសេសរបស់ឯកឧត្តម Don Pramudwinai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ដើម្បីផ្លាស់ប្តូរយោបល់អំពីការផ្តល់ជំនួយមនុស្សធម៌ទៅកាន់ប្រជាជនដែលត្រូវការជំនួយបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦មិថុនា ដដែលនេះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងនាមជាភ្ញៀវពិសេសនៃកិច្ចសន្ទនាទីក្រុងញូវដេល្លីលើកទី១២ (Delhi Dialogue XII) ក្រោមមូលបទ «ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) សហការរៀបចំជាមួយក្រសួងការបរទេស ឥណ្ឌា៕

Khcct banner

អត្ថបទទាក់ទង