Cc time
Cct850x100 1
Sme laon web banner(1800 x 300)

រដ្ឋមន្រ្តីកសិកម្ម៖ បើការប្រមូលផលស្រូវវស្សាមិនគ្រប់តាមផែនការនឹងប្រឈមការខ្វះខាតស្បៀង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអំពាវនាវទៅដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ដែលមានលទ្ធភាពជួយជំរុញទៅដល់ល្បឿនការងារបង្កបង្កើនផលស្រូវ ក៏ដូចជារដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់ គួរតែប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជំរុញការងារបង្កបង្កើនផលដល់ប្រជាកសិករ បើមិនបានសម្រេចទេ វាអាចជះឥទ្ធិពលទៅដល់ការខ្វះខាតស្បៀងនៅពេលខាងមុខ។

ឯកឧត្តម វេង សាខុន បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ក្នុងរដូវវស្សាឆ្នាំ២០២២នេះ ទឹកភ្លៀងបានចាប់ផ្ដើមធ្លាក់លឿននិងមានបរិមាណច្រើនជាងបណ្តាឆ្នាំមុនៗដែលប្រការនេះបានធ្វើឱ្យប៉ះពាល់ដល់ការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាជាពិសេសនៅតំបន់ទំនាបកណ្តាលដែលបានព្រោះស្រូវដើមរដូវវស្សាមួយចំនួនត្រូវរងផលប៉ះពាល់និងខូចខាតដោយសារជំនន់ទឹកភ្លៀងផងដែរ ។

ឯកឧត្តមបានបន្តថាដើម្បីជំរុញល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឱ្យទទួលបានជោគជ័យនិងសម្រេចតាមផែនការ ក្រសួងបានដាក់ចេញនូវវិធានការណែនាំមួយចំនួន ដោយមន្ទីរជំនាញជុំវិញខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវចុះផ្ទៀងផ្ទាត់តួលេខល្បឿនការងារបង្កបង្កើនផលជាក់ស្ដែងកំណត់មូលហេតុចម្បងៗដែលបណ្ដាលឱ្យការងារបង្កបង្កើនផលស្រូវមានការយឺតយ៉ាវ និងដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខ ដើម្បីដោះស្រាយការរាំងស្ទះដល់ល្បឿនការងារបង្កបង្កើនផលក្នុងភូមិសាស្ត្ររបស់ខ្លួន ។

យោងតាមរបាយការណ៍បឋមរបស់ក្រសួងកសិកម្មកាលពីពេលថ្មីៗនេះបានឱ្យឃើញថា ល្បឿននៃការបង្កបង្កើនផលស្រូវនៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងការសាបព្រោះនិងដកស្ទូងសម្រេចបានប្រមាណជាង៣០ភាគរយ ស្មើនឹងជាង៩៩២,០០០ហិកតា លើផែនការសរុបចំនួន ២,៦១៩,៥០០ហិកតា ដែលមានល្បឿនយឺតជាងឆ្នាំ២០២១ ជាង ៦២០,០០០ ហិកតា ៕


Khcct banner

អត្ថបទទាក់ទង