Cc time
Cct850x100 1
Itt 0  web banner

មន្ត្រីជំនាញ៖ទោះបីគ្រប់គ្រងកូវីដបាន តែកម្ពុជាមិនទាន់មានសុវត្ថិភាព១០០%នោះទេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។

ភ្នំពេញ៖ មកដល់ពេលនេះ ទោះបីកម្ពុជាគ្រប់គ្រងជំងឺកូវីដ-១៩បានក្ដី តែក៏មិនទាន់មានសុវត្ថិភាពពីជំងឺកូវីដ-១៩ បាន១០០% នោះទេ គឺអាស្រ័យទៅលើការយល់ឃើញ និងឥរិយាបថរបស់ប្រជាជនក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដូចជាការទៅសហគមន៍រៀងៗខ្លួន និងការរាយការណ៍ដើម្បីឱ្យមានការឆ្លើយតបទាន់ពេលវេលា។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។

លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា ការតាមដានស្ថានភាពជំងឺកូវីដ-១៩ ក៏ដូចជាជំងឺផ្សេងៗមិនអាចធ្វើដោយមន្ត្រីសុខាភិបាលតែមួយទេ ការតាមដានតាមប្រភពចម្រុះ មានក្រុមទ្រទ្រង់សុខភាពភូមិ វត្តអារ៉ាម សាលារៀន និងប្រជាជនក្នុងភូមិនឹងជួយឱ្យឆាប់ដឹង អំពីបញ្ហាសុខភាពនៅក្នុងភូមិបានលឿន និងរាយការណ៍បានរហ័សព្រមទាំងឆ្លើយតបបានទាន់ពេលវេលា។

ថ្លែងក្នុងសិក្ខាសាលាបណ្តុះបណ្តាល់របស់ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា ការផ្លាស់ប្តូរឥរិយាបថមិនមែនធ្វើឡើងតាមរយៈតែការបណ្តុះបណ្តាលទេ តែសកម្មភាព សំខាន់ និងចាំបាច់ គឺសកម្មភាពនៅនឹងសហគមន៍ ដែលតម្រូវឱ្យសហគមន៍យល់ពីសារៈប្រយោជន៍នៃការរក្សាសុខភាព តាមដានសុខភាពក្នុងគ្រួសារ និងក្នុងភូមិ ព្រមទាំងស្វែងរកព័ត៌មានត្រឹមត្រូវ។

សកម្មភាពក្នុង សហគមន៍ដែលដឹកនាំដោយសហគមន៍ពិតជាមានសារៈសំខាន់ ដូចជាវេទិការ សហគមន៍អប់រំផ្សព្វផ្សាយ ការចុះតាមដានគាំទ្រដល់ក្រុមទ្រទ្រង់សុខភាពភូមិ តាមរយៈគណៈកម្មាការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងក្រុមប្រឹក្សាពិគ្រោះយោបល់ស្ត្រីនិងកុមារ (គ.ក.ន.ក) ដើម្បីស្វែងរកអ្វីដែលជាបញ្ហានិងតម្រូវការរបស់សហគមន៍ ហើយកត្តាអ្វីខ្លះដែលប្រជាជនក្នុងគ្រួសារនីមួយៗក្នុងភូមិទាំងមូលអាចធ្វើបាន ដើម្បីសុខភាព ជាពិសេសអាចជួយដល់ក្រុមងាយរងគ្រោះនៅក្នុងគ្រួសារ និងក្នុងភូមិបាន៕

Khcct banner

អត្ថបទទាក់ទង