Yearendyearend1140x150

Code For Girls បើកការចុះឈ្មោះសមាជិកថ្មី រដូវកាលទី២

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្លឹបសិក្សា Code For Girls បាននឹងកំពុង បើកការចុះឈ្មោះសមាជិកថ្មី សម្រាប់រដូវកាលទី២ រហូតដល់ថ្ងៃទី២០ មិថុនា។ នៅក្នុងរដូវកាលថ្មីនេះ Code For Girls បានបើកថ្នាក់សិក្សាចំនួនពីរក្លឹបដែលរួមមាន "Scratch" និង "Web Design"។

សិស្សានុសិស្សដែលជានារី និងកំពុងសិក្សានៅថ្នាក់វិទ្យាល័យ ដែលមានអាយុចន្លោះពី ១៥-២០ ឆ្នាំ មានឡេបថបឬកុំព្យូទ័រ និងមានពេលវេលាគ្រប់គ្រាន់សម្រាប់ការរៀនសូត្រ (ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ) ថែមទាំងមានចំណាប់អារម្មណ៍ជាមួយវិស័យបច្ចេកវិទ្យា ហើយចង់ចូលរួមសិក្សានិងស្វែងយល់បន្ថែម អាចចុះឈ្មោះជាសមាជិកថ្មីរបស់ Code For Girls។

នៅក្នុងរដូវកាលថ្មីនេះ Code For Girls បានបើកថ្នាក់សិក្សាចំនួនពីរក្លឹបដែលរួមមាន "Scratch" និង "Web Design"។ ដូច្នេះតាមរយៈ Code For Girls នេះសិស្សានុសិស្សអាចទទួលបាននូវចំណេះដឹងថ្មីៗទាក់ទងនឹងបច្ចេកវិទ្យាដូចជា ការសរសេរកូដ ការផលិតគំនូរជីវចល និងការបង្កើតវេបសាយជាដើម។

តំណរភ្ជាប់ចុះឈ្មោះក្លឹបសិក្សា "Scratch": https://forms.gle/8QpPehbsAuAVcdFEA

តំណរភ្ជាប់ចុះឈ្មោះក្លឹបសិក្សា "Web Design": https://forms.gle/e9HcL2DjDuaHT1Ta7


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: Code For Girls
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង