Cc time
Cct850x100 1
Itt 0  web banner

ស្ថានទូតចិននៅកម្ពុជាណែនាំក្រុមហ៊ុនចិនហាមបុគ្គលិកចិនកុំ«ប្រព្រឹត្តល្បែងស៊ីសង»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ស្ថានទូតចិននៅកម្ពុជា

ភ្នំពេញ៖ ការិយាល័យទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និង ពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៣ មិថុនា បានចេញសេចក្តីជូនដំណឹងមួយ ណែនាំឱ្យក្រុមហ៊ុនចិនដាក់បំរាមបុគ្គលិកជនជាតិចិនកុំឱ្យប្រព្រឹត្តល្បែងស៊ីសង និង សកម្មភាពខុសច្បាប់ផ្សេងទៀតក្នុងប្រទេសកម្ពុជា។ជាសេចក្តីជូនដំណឹង រៀបចំឡើងក្នុងគោលដៅលុបបំបាត់ ហានិភ័យ សុវត្ថិភាព ការពារសិទ្ធិ និង ផលប្រយោជន៍ស្របច្បាប់របស់ជនជាតិចិន កំពុងស់នៅប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាព។

ក្នុងសេចក្តីជូនដំណឹង បានណែនាំឱ្យក្រុមហ៊ុន សហគ្រាសចិនទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ជាសំខាន់ ចំពោះការធ្វើអាជីវកម្មដោយគោរពតាមច្បាប់ និង បទប្បញ្ញត្តិ ដោយទាមទារឱ្យ អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនចិននីមួយៗត្រូវបំពេញការងារឱ្យបានល្អ ក្នុងការស្ថាបនាសហគ្រាសដោយស្របច្បាប់ គោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់ និង បទប្បញ្ញត្តិនៃប្រទេសចិន និង កម្ពុជា។ហើយត្រូវធានា មិនពាក់ព័ន្ធនឹងអំពើខុសច្បាប់ និង ប្រព្រឹត្តអំពើខុសច្បាប់ ដាច់ខាតមិនវិនិយោគលើល្បែងស៊ីសង និង គម្រោងទាក់ទងនឹងល្បែងស៊ីសង ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង។

ទាក់ទងការគ្រប់គ្រងបុគ្គលិករបស់សហគ្រាស ស្ថានទូតណែនាំឱ្យ អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនត្រូវពង្រឹងការគ្រប់គ្រងបុគ្គលិកជនជាតិចិនអោយបានតឹងរឹង ហាមដាច់ខាតប្រព្រឹត្តល្បែងស៊ីសង និង សកម្មភាពខុសច្បាប់ផ្សេងទៀត។

ការិយាល័យទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា ស្នើអោយសភាពាណិជ្ជកម្មចិន សហគ្រាស និងក្រុមគម្រោងជំនួយរបស់ចិននៅកម្ពុជា អនុវត្តតាមសេចក្តីជូនដំណឹងនេះ និងត្រូវជូនដំណឹងទាន់ពេលវេលា ប្រសិនបើមានតម្រុយ ថាមានក្រុមហ៊ុនចិនឬជនជាតិចិនប្រព្រឹត្តល្បែងស៊ីសងនិងអំពើខុសច្បាប់៕

Khcct banner

អត្ថបទទាក់ទង