Cc time
Cct850x100 1
Sme laon web banner(1800 x 300)

កញ្ញា សេង ធារី ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅដាក់ពន្ធនាគារ ៦ឆ្នាំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កញ្ញា សេង ធារី ដែលគេស្គាល់ថាជា អ្នកច្បាប់ និង អ្នកធ្វើការខាងការពារសិទ្ធិមនុស្ស នៅថ្ងៃទី ១៤ មិថុនានេះ ត្រូវបាន សមត្ថកិច្ចបានចាប់ខ្លួន ដើម្បីបញ្ជូនទៅពន្ធនាគារ។ការចាប់ខ្លួននេះ ធ្វើឡើងនៅមុខសាលាដំបូងរាជធានីភ្នំពេញ ពោលគឺភ្លាមៗក្រោមពីតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៦ឆ្នាំ។

កញ្ញា សេង ធារី ឈ្មោះដើមថា សេង ច័ន្ទធារី និងបក្ខពួកមួយចំនួនទៀត ត្រូវបានតុលាការបានចេញសាលក្រមផ្តន្ទាទោសរយៈពេល៦ឆ្នាំ ពីបទរួមគំនិតក្បត់ ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ជាមួយមេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី រួមទាំងបក្ខពួក។

សូមជម្រាបថា សកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី តែងតែប្រឆាំងតវ៉ានូវសេចក្តីសម្រេចរបស់តុលាការ សាលាដំបូងរាជធានីភ្នំពេញ និង បានដើរចូលរួមតវ៉ារាល់ការសម្រេចរបស់តុលាការ តាមរយៈការតុបតែងខ្លួនប្លែកៗទាក់ទាញការចាប់អារម្មណ៍ពីអ្នកសារព័ត៌មានអន្តរជាតិ និង ក្រុមអង្គការសង្គមស៊ីវិលផ្សេងៗ។


Khcct banner

អត្ថបទទាក់ទង