Yearendyearend1140x150
Img 0571

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ធ្វើឡើងនៅកោះពេជ្រ នាថ្ងៃស្អែកនេះ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណញដាលវិជ្ជាជីវៈ និងប្រព្រឹត្តទៅនៅថ្ងៃទី១៥ មិថុនា នៅអគារពិព័រណ៌ពាណិជ្ជកម្មកោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។ ជាពិសេសនៅក្នុងកម្មវិធីនេះ នឹងមានការបង្ហាញ Drone ដ៏អស្ចារ្យចំនួន១៥០គ្រឿង។

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយសិស្សានុសិស្ស និស្សិត យុវជន មាតាបិតា និងអាណាព្យាបាល ឱ្យយល់ពីសារៈសំខាន់នៃ «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ក្នុងការជំរុញការអភិវឌ្ឍកម្លាំពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា រៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង