Cc time
Cct850x100 1
Sme laon web banner(1800 x 300)

Update៖ប្រេងសាំងធម្មតាឡើងថ្លៃដល់៥៨០០៛ខណៈប្រេងម៉ាស៊ូតមានតម្លៃ៦១០០៛

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នឹងមានតម្លៃ៥.៨០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៦.១០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

បើតាមសេចក្តីជូនដំណឹង ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១១ ដល់២០ ខែមិថុនា ឆ្នាំ២០២២ នឹងត្រូវលក់ ៦.០៦៤ រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៦.៣៦៤រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។

សេចក្តីជូនដំណឹងបន្តថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦.៥សេនដុល្លារ/លីត្រ ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នឹងមានតម្លៃ៥.៨០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៦.១០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។

គួរបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ មានតម្លៃ៥.៦៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៥.៥៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។ខណៈតម្លៃប្រេងសាំងស៊ុបពែរមានតម្លៃជាង៦០០០រៀល៕


Khcct banner

អត្ថបទទាក់ទង